by Mara
ក្រសួងការបរទេសអាមេរិក បានអនុម័តបឋមនូវកិច្ចព្រមព្រៀងលក់អាវុធឈុតថ្មីឲ្យតៃវ៉ាន់ នូវតម្លៃមហាសាល គឺ ១,១០០ លានដុល្លារ ។
ព័ត៌មានរាយការណ៍នៅថ្ងៃទី ៣ កញ្ញានេះថា អាមេរិកនឹងលក់សព្វាវុធរួមមាន មីស៊ីលរយៈចម្ងាយខ្លីពីអាកាសទៅអាកាស «Sidewinder», មីស៊ីល «Harpoon» និងប្រព័ន្ធរ៉ាដា សរុមតម្លៃ ១,១០០លានដុល្លារ ។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីវ័រស៊ីងតុន បានចេញសេចក្តីថ្លែងការណ៍ថា «នឹងតបតដោយភាពសមរម្យ» តែតៃវ៉ាន់បានថ្លែងទៅវិញថា «ជាការដឹងគុណ» ចំពោះការគាំទ្រខាងសន្តិសុខពីសហរដ្ឋអាមេរិក ។ បន្ទាប់ពីនេះ ដំណើរការនឹងទៅសភាខុនហ្គ្រេសដែលមានរយៈពេលមិនដល់ 30 ថ្ងៃដើម្បីអនុម័ត ឬក៏បដិសេធ ប៉ុន្តែកន្លងមកត្រូវបានគេដឹងថា ការលក់អាវុធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ វាជាបញ្ហារបស់សភាអាមេរិក «មិនដែលបដិសេធ» ទេ ។
ក្រសួងការពារតៃវ៉ាន់បានព្រៀងថវិកាទៅសភាអនុម័តសម្រាប់ឆ្នាំ ២០២២-២០២៣ មានកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រចំនួន ៥៨៦.៣០០ លានដុល្លារ ៕
រូបថត GETTY IMAGES