សហរដ្ឋអាមេរិកដាក់ក្រុមហ៊ុនចិនចំនួន ៣៧ បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី12 ខែឩសភា ឆ្នាំ2024 ម៉ោង 12:14 នាទី ល្ងាច

AFP ផ្សាយថា ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែឧសភា បានដាក់ទណ្ឌកម្ម ក្រុមហ៊ុនចិន ៣៧ បន្ថែមទៀត ដែលនឹងត្រូវទិញទំនិញរបស់សហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា quantum របស់ប្រទេស ចិន ។ មានការការចោទប្រកាន់មួយចំនួនពីបទគាំទ្របង្ហោះ «បាល់ឡុងចារកម្ម» ចូលដែន​អាកាស​អាមេរិ​កនៅដើមឆ្នាំមុន ។ ដោយខាងសហរដ្ឋអាមេរិក​និយាយថា សកម្មភាពទាំងនេះមានសារៈសំខាន់ខាងយោធា វានឹងបង្កការគំរាមកំហែងយ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនដែលបានបន្ថែមទៅក្នុងអ្វីដែលគេហៅថា «បញ្ជីអង្គភាព (entity list)» ត្រូវបានដាក់កម្រិតលើការទិញទំនិញ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក លុះត្រាតែមានការអនុញ្ញាតពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។

ពីមុនក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានដាក់អង្គការចិនចំនួន ៦ រួចហើយដែរ ទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ 2023 ដោយសារករណី​ចារកម្មបាល់ឡុងនេះ ។ បាល់ឡុងចិនដែលចំណាយពេលជាច្រើនថ្ងៃដើម្បី​ហោះអណ្តែតលើវេហាស៍ឆ្លងកាត់ដែនអាកាសសហរដ្ឋអាមេរិក ពីអាឡាស្ការហូត​ដល់រដ្ឋខារ៉ូលីណាខាងត្បូង (South Carolina) ដែលធ្វើឲ្យទាក់ទាញចំណាប់​អារម្មណ៍របស់ជនជាតិអាមេរិកជាច្រើន តែនៅចំពោះមុខកងទ័ពអាមេរិក ក៏ បានបញ្ជូនយន្តហោះចម្បាំងទៅបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏​បាននិយាយផងដែរថា ក្រុមហ៊ុនមួយចំនួនក្នុង​បញ្ជីខ្មៅ ក៏មានផ្សារភ្ជាប់ទៅនឹងភាពជឿនលឿនក្នុងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសចិនផងដែរ ឬត្រូវបាន «ជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូនទំនិញគ្រប់គ្រង​ទៅកាន់ប្រទេសរុស្ស៊ី» បន្ទាប់ពី​ទីក្រុងម៉ូស្គូ​បានបើកការវាយលុកយោធានៅអ៊ុយក្រែននៅដើមឆ្នាំ 2022 ។ 

លោក អាឡាន់ អេស្ទេវេស (Alan Estevez) អនុរដ្ឋលេខាធិការពាណិជ្ជកម្ម​សហរដ្ឋអាមេរិកសម្រាប់ឧស្សាហកម្ម និងសន្តិសុខមាតុភូមិ បាននិយាយថា ការបន្ថែមចុងក្រោយបំផុតនៃបញ្ជីអង្គភាពគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ៕

 

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម