មនុស្សអស់ការងារធ្វើ ! Xiaomi ប្រើមនុស្សយន្ត 700 គ្រឿង ដើម្បីជួយផលិតរថយន្តថាមពលថ្មី

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី12 ខែឩសភា ឆ្នាំ2024 ម៉ោង 12:34 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

Xiaomi ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានអនុវត្តដោយជោគជ័យនូវស្វ័យប្រវត្តិកម្មនៅក្នុងរោងចក្រថាមពលថ្មី (NEV) ក្នុងទីក្រុងប៉េកាំង ដោយបានប្រើ មនុស្សយន្តជាង 700 ដើម្បីជួយបង្កើនប្រសិទ្ធភាពផលិតកម្ម ។

នៅឆ្នាំ 2021 ក្រុមហ៊ុនបានឆ្ពោះចូលទៅក្នុងឧស្សាហកម្មរថយន្តថាមពលថ្មី ហើយ​វា​ទើប​តែ​ដាក់​បង្ហាញ​រថយន្ត​ថាមពល​ថ្មី​ដំបូង​របស់​ខ្លួន​ក្នុង​ខែ​មីនា ឆ្នាំកន្លងទៅ ។

រោងចក្រផលិតរថយន្តថាមពលថ្មីរបស់ក្រុមហ៊ុន Xiaomi គ្របដណ្តប់លើផ្ទៃដីជាង 700,000 ម៉ែត្រការ៉េ ដោយប្រើប្រាស់មនុស្សយន្តជាង 700 នៅក្នុងដំណើរការផលិតរថយន្តពេញលេញ។

រោងចក្រ​មាន​បច្ចេកវិជ្ជា​ទំនើប​ដូចជា​ការ​បោះត្រា​ ការផលិតគ្រឿងបន្លាស់រថយន្តខាងក្រៅ ដូចជាទ្វារ ជាដើមចំណាយពេលត្រឹមតែ 4 វិនាទីជាមធ្យម ។

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនបង្ហាញថា នៅឆ្នាំ 2023 ការផលិតរថយន្តថាមពលថ្មីបានកើនឡើង 35.8% ហើយការលក់បានកើនឡើង 37.9% សរុបការលក់រថយន្តថាមពលថ្មីរបស់ប្រទេសចិនមានចំនួនជិត 65% នៃការលក់រថយន្តថាមពលថ្មីនៅជុំវិញពិភពលោក ។ ប្រទេស​ចិន​គឺ​ជា​អ្នក​ផលិត និង​ចែកចាយ​រថយន្ត​លំដាប់​កំពូល របស់ពិភពលោករយៈពេល 9 ឆ្នាំជាប់ៗគ្នា ៕

ប្រភពពី China Media Group (CMG)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម