បងប្អូនណាទៅចិនចូរអាន ! ប្រទេសចិនប្រកាសច្បាប់ថ្មី ប៉ូលិស​អាចឆែក​ទូរស័ព្ទ Laptop​របស់អ្នកដំណើរ ​ដោយ​គ្មាន​ដីកា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី12 ខែឩសភា ឆ្នាំ2024 ម៉ោង 5:38 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

កាសែតបរទេសរាយការណ៍(mgronline)ថា ក្រសួង​សន្តិសុខ​ជាតិ​ចិន​ប្រកាស​ច្បាប់​ថ្មី​ ផ្តល់​សិទ្ធិ​អំណាច​ដល់​មន្ត្រី​សន្តិសុខ​ក្នុង​ការ​ស្វែងរក​ឧបករណ៍​អេឡិចត្រូនិក រួមទាំងស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ដើម្បីពង្រឹងសន្តិសុខជាតិ និងប្រឆាំងទង្វើដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងការរកចារកម្មបរទេស ។

នៅពេលដែលប៉ូលីសយ៉ាងហោចណាស់ពីរនាក់ បានបង្ហាញប័ណ្ណប៉ូលីស ដែកគេអាចត្រួតពិនិត្យសារ អ៊ីមែល ក្រុមជជែកនៅលើកម្មវិធីផ្សេងៗ ក៏ដូចជាឯកសារ រូបភាព ឯកសារអូឌីយ៉ូ និងឈុតវីដេអូនៅលើឧបករណ៍អេឡិចត្រូនិចបាន ។

ច្បាប់​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​ប៉ូលិស​បញ្ឈប់​ពលរដ្ឋ​និង​អ្នក​ទេសចរ​ឱ្យ​ឆែកឆេរ​ឧបករណ៍​អេឡិចត្រូនិក​របស់​ពួកគេ​ដោយ​គ្មាន​ដីកា ឬកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ។

អ្នក​វិភាគ​និយាយ​ថា ច្បាប់​ថ្មី​នេះ​នឹង​បង្កើត​ការ​ភ័យ​ខ្លាច​ក្នុង​ប្រទេស​ចិន ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​គ្រប់​គ្រង​លើ​ឥរិយាបថ​របស់​ខ្លួន​ច្រើន​ជាង​មុន​ទៅ​ទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម