រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជ្រុងមួយទាក់ទាញភ្ញៀវទេសចរណ៍ នាំឲ្យអ្នកភូមិមានចំណូល និងនាំមកនូវសុខុដុមរមនាក្នុងក្រុមគ្រួសារ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែឩសភា ឆ្នាំ2024 ម៉ោង 4:28 នាទី ល្ងាច

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤ ក្នុងពីធីប្រកាសបើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទូទាំងស្រុកអូរាំងឪ ឯកឧត្តម បណ្ឌិត  អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា សម្រាប់យុទ្ធនាការថ្មីនេះក្រសួងរំពឹងថាអាចនឹងទទួលជោគជ័យក្នុងរយៈពេលមួយឆ្នាំ ។ កត្តាជោគជ័យនេះ គឺសំដៅទៅលើ ភូមិឃុំទូទាំងប្រទេសកម្ពុជា រួមគ្នាចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាម ។

ឯកឧត្តមបណ្ឌិតថា ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា «កម្ពុជាស្អាត ខ្មែរធ្វើបាន»ជាកម្មវិធីមួយដែលមានសារៈសំខាន់ ចំពោះប្រជាពលរដ្ឋ ដោយក្នុងនេះក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាតហើយ នៅជួយឱ្យទាក់ទាញវិស័យទេសចរណ៍ថែមទៀត។ កាលណាភូមិឋានយើងស្អាត ភ្ញៀវទេសចរណ៍ចង់មកលេង នាំឲ្យអ្នកភូមិមានចំណូល និងនាំមកនូវសុខុដុមរមនាក្នុងក្រុមគ្រួសារ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ ដែលដាក់ចេញនូវយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់​ថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាល ពោលគឺលើសពី៥០% បានរួមគ្នាកាត់បន្ថយប្រើប្រាស់ប្លាស្ទិកដែលទាំងនេះបង្ហាញថាពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម