សមាជិកសភាតៃវ៉ាន់ វាយគ្នាដូចរឿងកុន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី19 ខែឩសភា ឆ្នាំ2024 ម៉ោង 4:12 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

សមាជិកសភាតៃវ៉ាន់បានវាយប្រទាញប្រទង់គ្នា នៅក្នុងសភាកាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ចំពេលមានជម្លោះអំពីកំណែទម្រង់រដ្ឋសភា មុនពេល​ប្រធានាធិបតី ឡៃ ឈិងទើ ចូលកាន់​តំណែង​ ដោយគ្មានសំឡេងភាគច្រើននៅក្នុងសភា ។

មុនការបោះឆ្នោត សមាជិកសភា​មួយ​ចំនួន​បាន​ស្រែក​ដាក់​គ្នា ហើយ​រុញ​គ្នា​ចេញ​ពី​បន្ទប់​ប្រជុំ មុន​នឹង​ឈាន​ទៅ​រក​ភាព​ចលាចល​នៅ​លើ​កម្រាល​ឥដ្ឋ ដែល​មាន​សមាជិក​សភា​មក​ចោមរោម​មើល ។

លោក ឡៃ ឈិងទើ នឹងស្បថចូលកាន់តំណែងនៅថ្ងៃចន្ទ ទី ២០ ឧសភា បន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីខែមករា ២០២៤ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) របស់​លោក​មាន​អាសនៈ​តែ ៥១ ក្នុង​សភា​ប៉ុណ្ណោះ ។ ចំណែកគណបក្ស កុកមីងតាំង Kuomintang (KMT) ដែល​មាន​សំឡេង​ច្រើន​ជាង​មាន ៥២ អាសនៈ មិនអាច​បង្កើត​រដ្ឋាភិបាល​បាន។ ដូច្នេះ​ហើយ​ត្រូវ​រួម​ដៃ​គ្នា​បង្កើត​បក្ស​ប្រឆាំង​ជាមួយ​បក្ស​តូចៗ។ គណបក្សប្រឆាំងប្រជាជនតៃវ៉ាន់ (TPP) ចង់ឱ្យសភាមានអំណាចត្រួតពិនិត្យបន្ថែមទៀតលើរដ្ឋាភិបាល ​រួម​បញ្ចូល​ទាំង​សំណើ​ដ៏ចម្រូងចម្រាស​ដើម្បី​ដាក់​ទោស​មន្ត្រី​ ដែលត្រូវបានចាត់ទុកថាជាសេចក្តីថ្លែងការណ៍មិនពិតទៅកាន់សភា ។

ប៉ុន្តែសមាជិកសភា DPP បានបដិសេធ ហើយអះអាងថា KMT និង TPP កំពុងព្យាយាមមិនត្រឹមត្រូវ ដើម្បីបង្ខំឱ្យសំណើនេះ អនុម័ត។ បើគ្មានដំណើរការពិគ្រោះយោបល់តាមទម្លាប់ វាត្រូវបានចាត់ទុកថាជា «ការបំពានអំណាចរដ្ឋធម្មនុញ្ញ» ។

ចេស្ស៊ីកា ឈិន មកពី KMT បាននិយាយថា កំណែទម្រង់នេះគឺមានគោលបំណងផ្តល់នូវការត្រួតពិនិត្យផ្នែកនីតិប្រតិបត្តិកាន់តែប្រសើរឡើង។ ចំណែក DPP មិន​ចង់​ឲ្យ​រឿង​នេះ​កន្លង​ហួស​ទេ ព្រោះ​គេ​តែងតែ​ទម្លាប់​មាន​អំណាច​ផ្តាច់មុខ ៕

(Photo by Sam Yeh / AFP)

Photo REUTERS/Ann Wang


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម