ទៅឃើញផ្ទាល់ភ្នែកហើយ មិនដូចការចោទប្រកាន់!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែឩសភា ឆ្នាំ2024 ម៉ោង 8:09 នាទី ល្ងាច

ដោយមានការចោទប្រកាន់របស់ក្រុមចលនាយុវជនជ្រុលនិយមរបស់ អាឡិច (Alex) ដែលរមាស់ដៃផ្សាយវីដេអូលើបណ្តាញសង្គម ចោទប្រកាន់ទៅលើរោងចក្រឱសថចិនមួយ ឈ្មោះ «Phonex Industrial Co.,Ltd.» ថាបានបំពុលទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង និងថែមទាំងនិយាយប្រមាថ និងវាយប្រហារដល់រាជរដ្ឋាភិបាលថា ច្បាប់ស្រុកខ្មែរដូចក្រដាស!!!

នេះជាសកម្មភាពញុះញង់ បំភ្លៃ បំប៉ោងរបស់ក្រុមយុវជន អាឡិច ដែលចេះតែស្រែកគ្មានមូលដ្ឋានច្បាស់លាស់ និងមិនយល់ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក៏ដូចក្រសួងបរិស្ថាន ។

«ឮមួយពាន់ដង មិនស្មើទៅឃើញមួយដង» ទើបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានរួមគ្នាជាមួយអង្គការ សមាគម ផ្សេងទៀត ចុះទៅត្រួតពិនិត្យផ្ទាល់ភ្នែកដល់ រោងចក្រតែម្តង ដោយពិនិត្យឃើញថា ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់មានអាងចម្រុះទឹកធ្វើបានស្អាត និងតាមដំណាក់កាល រួមទាំងមានឧបករណ៍ត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស មិនបង្កឲ្យមានផលប៉ះពាល់ ។ ជាងនេះទៀត ក្រុមហ៊ុនបានគោរពតាមលិខិតបទដ្ឋានគតិយុត្ត  និងអនុវត្តតាមការណែនាំរបស់ក្រសួងបរិស្ថានបានយ៉ាងត្រឹមត្រូវ ថែមទាំងអនុញ្ញាតឲ្យរោងចក្របន្តដំណើរការ ដោយផ្អែកលើមូលដ្ឋានធំពីរគឺ ៖

-អំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមដែលអាចនឹងកើតមានចំពោះការប្តូរទីតាំងរបស់ក្រុមហ៊ុន

-អំពីវិធានការទប់ស្កាត់ការបំពុលដែលសម្រេចឱ្យក្រុមហ៊ុនអនុវត្ត។

តាមរយ:ការចុះមកមើលផ្ទាល់នឹងភ្នែក ក្រុមការងារជំនាញក៏បានធ្វើបទសម្ភាសន៍ជាមួយប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោកបានលើកឡើងថា «វីដេអូរបស់យុវជនជ្រុលនិយមក្រុមនោះ គ្មានការពិតទេ ក្រុមនេះធ្វើដើម្បីតែវាយប្រហាររាជរដ្ឋាភិបាលតែប៉ុណ្ណោះ!» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម