អ្នកញៀនកាហ្វេគួរដឹង! មិនគួរផឹកកាហ្វេជាមួយអាហារ ៤ មុខ

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី28 ខែឩសភា ឆ្នាំ2024 ម៉ោង 6:35 នាទី ល្ងាច

បកប្រែពី sanook

ដោយ សាវុឌ្ឍ៖

 

កាហ្វេត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ មនុស្សជាច្រើនផឹកកាហ្វេដើម្បីធ្វើឱ្យខ្លួនឯងស្រស់ស្រាយនៅពេលព្រឹក និងផ្តល់ថាមពលដល់រាងកាយ។ ទោះបីផឹកកាហ្វេ ល្អជាមួយអាហារជាច្រើនក៏ ដោយ ប៉ុន្តែ​មាន​អាហារ ៤ មុខ ​ដែល​គួរ​ចៀសវាង​កុំញាំព្រមជាមួយកាហ្វេ ។ ដើម្បីការពារផលប៉ះពាល់ចំពោះសុខភាព អ្នកជំនាញខាងអាហារូបត្ថម្ភបង្ហាញអាថ៌កំបាំងដូចខាងក្រោមៈ

១. កាហ្វេជាមួយសាច់សត្វ

ទោះបីជាវាជាទម្លាប់ប្រចាំថ្ងៃសម្រាប់មនុស្សជាច្រើនក៏ដោយ ប៉ុន្តែ​ការ​ផឹក​កាហ្វេ​ព្រមជាមួយ​នឹង​ការ​បរិភោគ​សាច់ វាមិនមែនជាជម្រើសដ៏ល្អទេ ដោយសារ​តែ​កាហ្វេ​មាន​សារធាតុ​តានីន (Tannins) ដែល​​ភ្ជាប់​ជាមួយ​សារធាតុ​រ៉ែ​ផ្សេងៗរកឃើញនៅក្នុងសាច់ ប៉ះពាល់ដល់ការបញ្ចេញជាតិស័ង្កសីពីរាងកាយ។ ស័ង្កសីគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់រាងកាយក្នុងការបំពេញមុខងារ ដូច្នេះហើយអ្នកជំនាញណែនាំឲ្យចៀសវាងការផឹកកាហ្វេបន្ទាប់ពីទទួលទានសាច់ដែលមានជាតិស័ង្កសីខ្ពស់ ដូចជា សាច់ក្រហម អយស្ទ័រ បក្សី និងបង្គា ជាដើម ព្រោះអាហារទាំងនេះមិនត្រូវធាតុជាមួយកាហ្វេទេ ។

២. កាហ្វេជាមួយពពួកទឹកដោះគោ

កាហ្វេដាក់ទឹកដោះគោ ត្រូវបានគេចាត់ទុកថាជាជម្រើសភេសជ្ជៈដ៏ពេញនិយម។ មនុស្សជាច្រើនចូលចិត្តលាយបញ្ចូលគ្នា (កាហ្វេទឹកដោះគោ) ទោះវាជួយកាត់បន្ថយភាពចត់ល្វីង និងធ្វើឱ្យក្រពះមានអារម្មណ៍ឆ្អែត តែទោះយ៉ាងណា ផឹកកាហ្វេជាមួយពពួកទឹកដោះគោ មិនផ្តល់ផលល្អ​ចំពោះ​សុខភាពទេ ​ព្រោះ​​កាហ្វេ​មាន​សារធាតុ​ដែល​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​របស់​រាងកាយ ដែលកាល់ស្យូមត្រូវបានបញ្ចេញនៅក្នុងទឹកនោម។

ម្យ៉ាងទៀត ចៀសវាងការផឹកកាហ្វេព្រមជាមួយផលិតផលទឹកដោះគោផ្សេងទៀត ដូចជា ក្រែម ការ៉េម ជាដើម ។ ដើម្បីសុខភាពល្អ ត្រូវបំបែកការផឹកកាហ្វេពីផលិតផលទឹកដោះគោ វានឹងជួយឱ្យរាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីជាតិកាល់ស្យូម ។

៣. កាហ្វេជាមួយអាហារចៀន បំពង

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំរបស់​បំពង ចៀន ​ជាមួយ​កាហ្វេ ការពិតមិនល្អទេ វា​ប៉ះពាល់​ដល់​សុខភាព។ អាហារចៀនច្រើនតែសម្បូរទៅដោយខ្លាញ់អាក្រក់ និងកូឡេស្តេរ៉ូល ពេលញ៉ាំជាមួយកាហ្វេ វា​ នឹង​ធ្វើ​ឱ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ (LDL) ក្នុង​ខ្លួន​ឡើង​ខ្ពស់​ វាក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល និងហើមពោះផងដែរ ។

ជម្រើសល្អ ផឹកកាហ្វេជាមួយទឹកផ្លែក្រូច មិនថាផ្លែក្រូចផ្អែម ក្រូចឆ្មា ឬផ្លែឈើផ្សេងទៀត ដូចជា ផ្លែឡេម៉ុន ទំពាំងបាយជូ ផ្លែ apricots ចេក និងម្នាស់ ជាដើម។ ផ្លែឈើទាំងនេះផឹកព្រមជាមួយកាហ្វេគឺល្អ ដែលជួយប្រឆាំងនឹងភាពល្វីងជូរចត់ និងសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និង សារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

៤. កាហ្វេនិងស៊ុតឆ្អិន

ផឹកកាហ្វេញ៉ាំជាមួយស៊ុតឆ្អិន វាអាចប៉ះពាល់ដល់ការស្រូបយកជាតិដែកពីស៊ុត ដោយសារតែសារធាតុផ្សំក្នុងប្រភេទកាហ្វេខ្លះ ដើម្បីប្រតិកម្មជាមួយនឹងសារធាតុស្ពាន់ធ័រនៅក្នុងស៊ុតឆ្អិន ជាលទ្ធផលរារាំងការស្រូបយកជាតិដែក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម