យុទ្ធនាការ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានបញ្ជ្រាបទៅដល់គ្រប់កន្លែង ក្នុងប្រទេសកម្ពុជា និងបានរួមគ្នាអនុវត្តតាមទីកន្លែងរៀងៗខ្លួនយ៉ាងផុលផុស និងក្លាយជាចលករមួយមានថាមពល ។
យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺមានសារៈសំខាន់ណាស់ បានជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរ រួមទាំងបង្កើនចំណូលដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋ។
យល់ដឹងបានទូលំទូលាយដូច្នេះ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យឧទ្យានជាតិសមុទ្រកោះរ៉ុង នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ រួមជាមួយរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ចូលរួមដោយប្រជាពលរដ្ឋ ខ្លះកាន់ដង្កៀប ខ្លះកាន់ស្បោង ចុះធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយដើរសម្អាតឆ្នេរខ្សាច់ដ៏សក្បុស មិនឲ្យមានសំរាម សម្រាប់បង្អួតភ្ញៀវទេសចរណ៍ដែលមកលេងកោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ ជាដើម ។
ទាំងនេះ មិនមែនមានន័យថា ការស្អាតនៅលើកោះរ៉ុង ទើបតែអនុវត្តពេលចេញពាក្យស្លោកនោះទេ តែជាការបង្កើនភាពស្អាតបន្ថែមទៀត ស្អាតជានិច្ច ស្អាតឲ្យយូរអង្វែងតែម្តង ៕