តុលាការខេត្តត្បូងឃ្មុំ បញ្ជូនជនល្មើសម្នាក់ទៅពន្ធនាគារ ពីបទកាប់គាស់ រុករានដីព្រៃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី16 ខែមិថុនា ឆ្នាំ2024 ម៉ោង 11:44 នាទី ព្រឹក

 

នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ តុលាការខេត្តត្បូងឃ្មុំ បានបញ្ជូនជនល្មើសម្នាក់ទៅពន្ធានគារខេត្ត ឈ្មោះ យេប សុខក្រី អាយុ ៤២ ឆ្នាំ ជាប់ចោទពីបទកាប់គាស់ រុករានដុត ឆ្ការ ដីព្រៃយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង បឹងស្រូល ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ។

យេប សុខក្រី បច្ចុប្បន្នរស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបំពានច្បាប់ ត្រូវមានទោសព្រហ្មទណ្ឌ ដែលមានចែងនឹងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

យោងតាមកំណត់ហេតុស្ដាប់ចម្លើយ  ជនល្មើសឈ្មោះ យេប សុខក្រី បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់រានដីព្រៃ នៅចំណុចបឹងស្រូលក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរពិតប្រាកដមែន ។

តាមដីការរបស់ចៅក្រមស៊ើបសួរ ញ៉ិល ប៊ុនលី  នៃសាលាដំបូងខេត្តត្បូងឃ្មុំ លេខ ៤៧៣ ព្រទ១ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ របស់សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ  ៕

 

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម