សិង្ហបុរីបិទកោះសេនតូសា (Sentosa) ជាបណ្ដោះអាសន្ន ដោយសារកំពប់ប្រេងពីការប៉ះទង្គិចនាវា

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី18 ខែមិថុនា ឆ្នាំ2024 ម៉ោង 11:09 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​រាយការណ៍​ពី​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី ១៦ ខែ​មិថុនាថា ការិយាល័យ​ដែន​សមុទ្រ និង​កំពង់ផែ​សិង្ហបុរី​បាន​រាយការណ៍ថា ឧបទ្ទវហេតុ​មួយ​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​របស់​ប្រទេស​ហូឡង់ បានជល់គ្នាជាមួយ​កប៉ាល់​បាំងកឺ របស់​សិង្ហបុរី នៅបរិវេណកំពង់ផែ ប៉ាស៊ី ប៉ាន់ចាំង ក្បែរ​កោះ Sentosa កាលពីសប្តាហ៍សុក្រ​មុន នាំឱ្យមានការលេចធ្លាយប្រេង ។ វានឹងបង្កឲ្យខូចបរិស្ថានដ៏ស្រស់ស្អាតរបស់ឆ្នេរនេះ ។

ការិយាល័យគ្រប់គ្រងកោះ Sentosa បានបញ្ជាឲ្យជុំវិញតំបន់នេះបិទដោយគ្មានកំណត់ រហូតទាល់តែការលុបស្នាមប្រឡាក់ប្រេង និងនីតិវិធីសម្អាតដែលពាក់ព័ន្ធត្រូវបានបញ្ចប់ ៕

ប្រភព AFP

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម