លោកស្រី ផេតថងថាន កូនលោក ថាក់ស៊ីន មាន​បំពង់ទងសួតរួមតូច ​ត្រូវ​ចាក់​ថ្នាំ​​ពង្រីក​

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី20 ខែមិថុនា ឆ្នាំ2024 ម៉ោង 5:30 នាទី ល្ងាច

ដោយ មារ៉ាៈ 

លោកស្រី ផេតថងថាន ឈិនវ៉ាត់ ប្រធានគណបក្សភឿថៃ បានបង្ហោះក្នុង IG story អំពីបំពង់ទងសួតរបស់លោកស្រីរួមតូច ហើយត្រូវទទួលចាក់ថ្នាំពង្រីក តាមបញ្ជាគ្រូពេទ្យ បន្ទាប់ពីគាត់យកកូនទៅចាក់ថ្នាំ ។

នៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2024 អ្នកសារព័ត៌មានបានរាយការណ៍ថា កាលពីម្សិលមិញ (ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2024) លោកស្រីបានធ្វើដំណើរទៅកាន់អគារសភា ដើម្បីពិភាក្សា និងលើកទឹកចិត្តដល់រដ្ឋមន្ត្រី និងសមាជិកសភាតំណាងរាស្រ្ត នៃគណបក្សភឿថៃ ពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ 2025 ដែលជាសម័យប្រជុំដំបូងនៃសមាជិកសភាគណបក្សភឿថៃ។ គាត់បានបង្ហោះនៅលើបណ្តាញសង្គម រួមទាំងការចែករំលែក រូបភាព និងឃ្លីប។

ខ្លឹមសារលើ IG មានន័យថា ខ្ញុំកំពុងទទួលបានប្រដាប់ហឺតដើម្បីពង្រីកទងសួត ក្រោយពីបាននាំកូនមកចាក់ថ្នាំ ប៉ុន្តែគ្រូពេទ្យបានឃើញអាការខ្ញុំ ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​ត្រូវ​ចាក់​វា​ដែរ»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម