លោក គៀរ ស្តារមើ នាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស គាត់មានប្រភពពីណា?

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:11 នាទី ល្ងាច

ដោយ សូរ្យសែង៖

លោក គៀរ ស្តារមើ គឺជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស ពីគណបក្សការងារ ក៏ជាគណបក្ស​ប្រឆាំង​បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​លើ​គណបក្ស​អភិរក្សនិយម ​ដែល​កាន់​អំណាច​អស់​រយៈពេល ១៤ ឆ្នាំ​។

គណបក្សប្រឆាំងនេះះះ បានឈ្នះសំឡេងភាគច្រើននៅក្នុងសភានៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេស តាមរយៈការផ្តួលរំលំគណបក្សអភិរក្សដែលបានកាន់កាប់អាសនៈក្នុងសភាអស់រយៈពេល 14 ឆ្នាំ ត្រូវចាកចេញក្រោយការបោះឆ្នោតសកលនៅចក្រភពអង់គ្លេសនៅថ្ងៃទី 5 ខែកក្កដា ២០២៤ ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។

គេ​រំពឹង​ថា​នឹង​មាន​សមាជិក​ជាប់​ឆ្នោត​ចំនួន​ 410​រូប ខណៈ​គណបក្ស​អភិរក្ស គណបក្សកាន់អំណាច បានត្រឹម 131 អាសនៈ ដែលធ្វើឱ្យលោក គៀរ ស្តារមើ ក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស។

លោក គៀរ ស្តារមើ អាយុ 61 ឆ្នាំ ជាមួយនឹងឆាកខាងក្រោយគួរឱ្យចាប់អារម្មណ៍ ។

  • ធំឡើងក្នុងគ្រួសារវណ្ណៈកម្មករនៅ Surrey
  • បានបញ្ចប់ការសិក្សាថ្នាក់ច្បាប់ពីសាកលវិទ្យាល័យ Leeds និង Oxford
  • មានបទពិសោធន៍ជាមេធាវីសិទ្ធិមនុស្ស
  • ពីមុនកាន់តំណែងជាប្រធានការិយាល័យអយ្យការសាធារណៈ
  • ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០១៥ ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​ការងារ​ឆ្នាំ​២០២០។

លោកបានសន្យាថានឹងដឹកនាំគណបក្សការងារទៅកាន់យុគសម័យថ្មីប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹម។ ជាមួយនឹងគោលនយោបាយសំខាន់ៗ រួមមាន៖

  • បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសុខភាពជាតិ (NHS)
  • កំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍
  • ដោះស្រាយបញ្ហាលំនៅដ្ឋាន
  • អភិវឌ្ឍប្រព័ន្ធអប់រំ

ជីវិតគ្រួសារ៖

  • រៀបការជាមួយលោកស្រី វិចតូរៀ អាឡិចសាន់ឌឺ
  • មានកូន២នាក់

ការ​ផ្លាស់​ប្តូរ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ចង់​បាន​របស់​ប្រជាជន ​ដែល​ចង់​ឃើញ​មាគ៌ា​ថ្មី​ក្នុង​ការ​គ្រប់គ្រង​ប្រទេស បន្ទាប់​ពី​គណបក្ស​អភិរក្ស​បាន​កាន់​អំណាច​ជា​យូរ​មក​ហើយ ៕

 

ប្រភព reuters


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម