ប្រទេសជាច្រើនលើពិភពលោក ដាក់ពន្ធលើព្រះអាទិត្យ  តែកម្ពុជាមិនប៉ះពាល់អ្នកប្រើតូចតាចឡើយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:51 នាទី ល្ងាច

និយាយគ្នាឲ្យហើយ!  អត្ថបទនេះ Admin មិនលើកទឹកចិត្តឲ្យភាគីណាមួយធ្វើ ឬ មិនធ្វើនោះទេ ហើយក៏មិនមែនជាការប្រឆាំងទៅលើគោលការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាដែរ គឺគ្រាន់តែលើកយកមកជាការពិចារណាទាំងអស់គ្នា ដែលជារឿងកំពុងរសើបកើតឡើងនាពេលថ្មីៗនេះ ពីព្រោះ ប្រទេសជាច្រើនក៏គេអនុវត្តទៅលើពន្ធ ព្រះអាទិត្យដែរ ។

សូមអាន !

«ពន្ធព្រះអាទិត្យ» គឺជារឿងដ៏ចម្រូងចម្រាសដែលត្រូវបានអនុវត្តចំពោះថាមពលប្រើប្រាស់ដោយខ្លួនឯងនៅក្នុងប្រទេសអេស្ប៉ាញ។ បញ្ហានេះ ត្រូវបានអនុវត្តនៅក្នុងឆ្នាំ 2015 ប៉ុន្តែត្រូវបានលុបចោលនៅឆ្នាំ 2018 ដោយបានបង្កើតការរិះគន់ និងការតវ៉ាយ៉ាងខ្លាំង ។

ប្រទេសអេស្ប៉ាញ ជាប្រទេសមួយមានកាំរស្មីព្រះអាទិត្យខ្លាំងជាងគេ នៅក្នុងចំណោមប្រទេសអឺរ៉ុប ។ នៅពេលចាប់ផ្តើមអនុវត្ត វានឹងអាចបំបាក់ទឹកចិត្តពលរដ្ឋពីការប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ និងថ្ម។ កាលណោះ លោក Jose Manuel Soria រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថាមពល និងទេសចរណ៍អេស្ប៉ាញ បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការអនុម័តពន្ធព្រះអាទិត្យថ្មីរបស់ប្រទេសនេះ។

នៅអេស្ប៉ាញច្បាប់នេះ ទីមួយការយកពន្ធលើការដំឡើងប្រព័ន្ធប្រើប្រាស់ខ្លួនឯង និងបច្ចេកវិទ្យាស្តុកទុក វាមានតម្លៃបន្ថែមពន្ធ €8.90 ក្នុងមួយគីឡូវ៉ាត់ បង់សម្រាប់ការប្រើប្រាស់លំនៅដ្ឋាន និងរហូតដល់ €36.00 ក្នុងមួយគីឡូវ៉ាត់សម្រាប់អាជីវកម្មមធ្យម។ នេះអនុវត្តចំពោះការដំឡើងថាមពលពន្លឺព្រះអាទិត្យ PV ដែលមានថាមពលរហូតដល់ 15kW ហើយមានតែប្រព័ន្ធ PV ក្រៅបណ្តាញប៉ុណ្ណោះដែលត្រូវបានលើកលែងពីពន្ធ ។

នៅប្រទេសប៉ាគីស្ថាន មានស្នើឱ្យយកពន្ធចំនួន 2,000 Rs (Rupee) (ប្រាក់ប៉ាគីស្ថាន) ក្នុងមួយគីឡូវ៉ាត់ លើអ្នកដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់គោលបំណងលំនៅដ្ឋាន ឬពាណិជ្ជកម្ម ដែលមានសមត្ថភាពចាប់ពី 12 គីឡូវ៉ាត់ឡើងទៅ។ អ្នកដំឡើង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ ១២ គីឡូវ៉ាត់​នឹង​ត្រូវ​បង់ពន្ធ​ចំនួន ២៤ ០០០ រូពី។

ក្រោយមក ក៏មានការផ្លាស់ប្តូរដ៏មានសក្ដានុពល នៅពេលដែលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសប៉ាគីស្ថានបានកើនឡើង ដោយសមត្ថភាពដំឡើងបានដល់ 3,000 មេហ្គាវ៉ាត់។

អ្នកប្រើប្រាស់ឧបករណ៍វាស់ស្ទង់សុទ្ធទទួលបាន Rs21 ក្នុងមួយឯកតាសម្រាប់អគ្គិសនីដែលលើសដែលពួកគេបញ្ចូលទៅក្នុងបណ្តាញអគ្គិសនីវិញ។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​កំពុង​ពិចារណា​កាត់​បន្ថយ​ ដោយ​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​មក​ត្រឹម 11 Rupee ​ក្នុង​មួយ​គ្រឿង។

កាលពីឆ្នាំ១០មុន រដ្ឋ Arizona សហរដ្ឋអាមេរិក បានក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិកដែលណែនាំពន្ធព្រះអាទិត្យ បន្ទាប់ពីនិយតកររដ្ឋបានអនុញ្ញាតឱ្យឧបករណ៍ប្រើប្រាស់សំខាន់របស់ខ្លួនគឺអង្គភាព Pinnacle West Capital Corp របស់ Arizona Public Service Co គិតថ្លៃ 70 សេនក្នុងមួយគីឡូវ៉ាត់ ឬប្រហែល 5 ដុល្លារក្នុងមួយខែសម្រាប់គ្រួសារភាគច្រើន។

100 ដុល្លារក្នុងមួយខែដែល APS ចង់បាន ប៉ុន្តែរដ្ឋមួយចំនួនទៀតកំពុងពិចារណាលើសំណើស្រដៀងគ្នានេះ ឬបានសន្យាធ្វើកំណែទម្រង់អត្រាអគ្គិសនីដើម្បីដោះស្រាយការកើនឡើងនៃការបង្កើតចែកចាយ។

នៅប្រទេសអាឡឺម៉ង់ ដែលជាទីផ្សារថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីមានការឧបត្ថម្ភមូលធនពីរដ្ឋជាច្រើនឆ្នាំ បានដាក់ពន្ធក្នុងឆ្នាំ 2014 លើអាជីវកម្មខ្នាតតូចដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដែលផលិតដោយខ្លួនឯង ដែលហៅថា «ពន្ធព្រះអាទិត្យ» ។

សម្រាប់កម្ពុជា  ប្រជាជនកម្ពុជាឆាប់មាន«រំញោចសតិអារម្មណ៍» ក្នុងពេលដែលពួកគាត់កំពុងរើបម្រាស់ចេញពីសេដ្ឋកិច្ចដ៏លំបាកលំបិនក្រោយជំងឺកូវីដ-១៩ រាតត្បាតទើបបាន២ ឆ្នាំ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះផង បំណុលផង ក៏ត្រូវជួបបញ្ហាថ្មី និងស្មុគស្មាញ ពិតជានាំកង្វល់ដល់ពួកគាត់។

អ្វីដែលល្អ ស្រុកយើងមិនអាចធ្វើនៅពេលនេះបានទេ  ការដោះទុក្ខលំបាករបស់ប្រជាជន ដែលងាកមកប្រើផ្ទាំងសូឡា គឺដើម្បីសន្សំសំចៃថវិកា កុំឲ្យអស់ថ្លៃភ្លើងអគ្គិសនីប្រចាំខែ ស្តារសេដ្ឋកិច្ចដួលផង ងើបផង ហើយជីវភាពរបស់ប្រជាជនយើងមិនដូចគ្នាទេ ដូចទឹករលក មួយទាប មួយខ្ពស់ លទ្ធភាពមិនស្មើគ្នា ។ ដូច្នេះសូមពិចារណាតាមការគួរ !

ព័ត៌មានដែលយើងទទទួលបាន តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ថ្ងៃទី ៦ កក្កដា ២០២៤ ការដែលឲ្យអ្នកប្រើទៅស្វ័យប្រកាសនោះ គឺសំដៅរោងចក្រ សហគ្រាសធំៗ និងអ្នកប្រើប្រាស់លើសពី 10 KW ។ ដូច្នេះ ការដែលឮតៗគ្នាថា មាន​យកពន្ធទៅលើកាំរស្មីព្រះអាទិត្យ គឺមិនមានទេ ។ សូមពលរដ្ឋស្ងប់អារម្មណ៍ ៕

By Bong Rith


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម