គួរឲ្យភ្ញាក់ផ្អើល កុមារីខ្មែរ ៥រូប បង្កើត App ផ្សព្វផ្សាយទេសចរណ៍ និងអភិរក្សបរិស្ថាន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែកក្កដា ឆ្នាំ2024 ម៉ោង 5:29 នាទី ល្ងាច

 

 

ប្រភពផេកUNICEF:

ជារឿងគួរឲ្យស្ញប់ស្ញែង ដែលសិស្សកុមារកម្ពុជា ៥ រូបទើបមានអាយុ ១២ ឆ្នាំ ជាសិស្សអនុវិទ្យាល័យរលួស ខេត្តសៀមរាប បានងបង្កើ់តកម្មវិធី (App) លើទូរស័ព្ទ Guide Star ដើម្បីផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងខេត្តសៀមរាប ។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ (UNICEF) ។

កុមារទាំង ៥រូបនេះដាក់ឈ្មោះក្រុមរបស់ខ្លួនថា «Fantastic Five» ដោយបង្កើតកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាបផង  ដែលជាខេត្តរបស់ពួកគេរស់នៅ និងចូលរួមអភិរក្សបរិស្ថានផង ។ កុមារី ៥រូបមានឈ្មោះ ១. រាជនី (Reachny) ២. សុជាតា (Socheta) ៣. នីហ្សា (NIZA) ៤. សុជាតា (SOCHEATA) ៥. វឌ្ឍនា  (VATHANA) ពួកគេទាំង ៥ សុទ្ធតែមានអាយុ ១២ ឆ្នាំដូចគ្នា ។

កម្មវិធីប្រកដោយច្នៃប្រឌិតនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងយល់អំពីខេត្តសៀមរាបតាមអនឡាញ និងបានបង្ហាញពីសារសំខាន់នៃការអភិរក្សបរិស្ថាន ។ បន្ថែមពីនេះ Fantastic Five កំពុងជំរុញឲ្យអ្នកដឹកនាំចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះ អាកាសធាតុ និងការផ្តល់អាកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែរកដំណោះស្រាយផងដែរ ។ នៅក្នុងវីដេអូខ្លី ដែលមានរយៈពេល ១.៣៦ នាទីរបស់អង្គការ UNICEF កុមារីរាជនី បាននិយាយថា «ក្រុមរបស់ពួកគេ បានបង្កើត App មួយក្នុងទូរស័ព្ទដៃដោយបានដាក់បញ្ចូលពាក្យស្លោកខ្លីៗជាច្រើន ដែលអប់រំប្រជាពលរដ្ឋមួយចំនួន កុំឲ្យប្រើប្រាស់ប្លាស្ទិកច្រើនពេក និងកុំកាប់បំផ្លាញព្រៃឈើ ។

បន្ថែមពីនេះ កុមារីរូបនេះក៏បានលើកឡើងផងដែរ ទន្ទឹមនឹងការបង្កើតកម្មវិធីនេះ គឺពួកគេមានការខ្វះខាតនៅសាលារៀន ខ្វះទូរស័ព្ទដៃ និងកុំព្យទ័រ ដើម្បីមើលថា តើកម្មវិធីពួកគេដែលបានដំឡើងលើទូរស័ព្ទដំណើរការបានស្រួលហើតឬនៅ ។

ក្រុម Fantatic Five ក៏បានសំណូមពរថ្នាក់ដឹកនាំ ឲ្យមានការលើកទឹកចិត្ត និងគាំទ្រដល់យុវជន ព្រមទាំងប្រកាសទៅពិភពលោកកុំប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយពីផលប៉ះពាល់ និងទុកដាក់ប្លាស្ទិក កុំឲ្យប្រជាជនចោលសំរាមផ្តេសផ្តាសបន្តទៀត ។

សូមជម្រាបថា តាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមថា គម្រោងកុមារីទាំង ៥ បានបង្កើតឡើងមកនេះ ក៏បានជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី Technolotion Global កម្រិតអន្តរជាតិផងដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម