សាលាដំបូងខេត្តសៀមរាប ចេញដីកាឃុំខ្លួនជនល្មើសបំផ្លាញធនធានធម្មជាតិ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែកក្កដា ឆ្នាំ2024 ម៉ោង 6:24 នាទី ល្ងាច

 

សឿន វីរៈ ត្រូវសាលាដំបូងខេត្តសៀមរាប ចេញដីកាឲ្យឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាបនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ ពីបទកាប់រំលំ ប្រមូល បំផ្លាញរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ នៅចំណុចផ្លូវដើមគរ និយាមកាលេខ 396472-1506100 ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលត្រូវបានមន្រ្តីឧទ្យានុរក្ស ការិយាល័យឧទ្យានជាតិឃាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ កសាងសំណុំរឿងបញ្ជូនមកតុលាការ ។

សឿន វីរៈ អាយុ ៣៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវសាលាដំបូងខេត្តសៀមរាប ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទល្មើសខាងលើ ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៦ ចំណុច ៣ និងមាត្រា ៦១ ចំណុច ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម