សត្វក្រពើភ្នំ ដ៏កម្ររកឃើញនៅជួរភ្នំក្រវ៉ាញ ប្រទេសកម្ពុជា ! នៅលើពិភពលោកមានតែជាង ១.០០០ ក្បាល, កម្ពុជាមានជាង ៣០០ ក្បាល

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែកក្កដា ឆ្នាំ2024 ម៉ោង 10:26 នាទី ព្រឹក

តាម rfi កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំចំនួន ៥ ដោយមានពងសរុប ១០៦ គ្រាប់នៅឧទ្យានជាតិជួរភ្នំក្រវ៉ាញ ។

ក្នុងចំណោមពងក្រពើភ្នំដែលទើបរកឃើញនេះ គឺមាន ៦០ គ្រាប់បានញាស់ចេញពីសម្បុកដោយជោគជ័យ ក្នងចន្លោះពីថ្ងៃទី ២៧-៣០ មិថុនា ឆ្នាំ ២០២៤ ត្រូវបានឧទ្យានុរក្ស និងសហគមន៍មូលដ្ឋានកំពុងយាមឃ្លាំមើលយ៉ាងម៉ត់ចត់ ។

សម្រាប់ប្រទេសកម្ពុជា ការរកឃើញសម្បុកក្រពើថ្មីៗនេះ គឺជាកត្តាសំខាន់ជម្រុគឲ្យសត្វក្រពើភ្នំនៅកម្ពុជាបន្តកើនឡើងជាលំដាប់ ។ ទន្ទឹមការរកឃើញចំនួនយ៉ាងច្រើនមិនធ្លាប់មានក្នុងរយៈពេលជាងម្ភៃឆ្នាំនេះដែរ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ បានបញ្ជាក់ពីសារសំខាន់ នៃការពង្រឹងការការពារទីតាំងសំខាន់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ ពីការគំរាមកំហែងពីកាបបំផ្លាញព្រៃឈើ និងការបរបាញ់សត្វ ជាដើម ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី ស្របពេលការរកឃើញសម្បុកពងកូនលើកនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ជាទីជម្រកធម្មជាតិនៃសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់រាល់ប្រភេទសត្វដ៏កម្រនេះ ។

ដោយឡែករដ្ឋមន្ត្រីក្រសួងកសិកម្ម ចាតើទុកការរកឃើញសម្បុកពងសត្វក្រពើភ្នំ ជាជោគជ័យថ្មីរបស់ចេញពីការខិតខំជ្រើសរើសពូជសុទ្ធ មកបង្កាត់ដាក់ចូលក្នុងជម្រកធម្មជាតិ ក្នុងដែនអភិរក្សបរិស្ថាន ។

ប្រធានអង្គការសត្វព្រៃ ​និងរុក្ខជាតិ អះអាងថា អង្គការមិនត្រឹមតែជាជួយការងារបច្ចេកទេសបង្កាត់ពូជក្រពើភ្នំទេ តែធានាឲ្យបានសត្វព្រៃក្រពើភ្នំទាំងអស់មានទីជម្រកសមរម្យ ។

ក្រពើភ្នំ ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ ។ សត្វក្រពើភ្នំ មានជាង ១.០០០ ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេប្រមាណជាង ៣០០ ក្បាល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម