តើលោក ហ្ស៊ី ជិនពីង ដាច់សរសៃឈាមខួរក្បាលមែនឬ ?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែកក្កដា ឆ្នាំ2024 ម៉ោង 4:10 នាទី ល្ងាច

ដោយ សូរ្យសែង៖

លោក ហ្ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ដើរយ៉ាងស្វាហាប់ ចូលទៅក្នុងកិច្ចប្រជុំពេញអង្គលើកទី 3 នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ដោយលុបបំបាត់ពាក្យចចាមអារ៉ាមកំពុងល្បីខ្លាំងនៅលើផ្សព្វផ្សាយ និបណ្តាញសង្គមក្នុងប្រទេសចិនថា លោកកំពុងមានជំងឺធ្ងន់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) រហូត​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយព្យាយាមតាមដានមើលថា តើពាក្យចចាមអារ៉ាមនេះជាការពិតឬអត់ ?

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៤ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានរាយការណ៍​ និង​ការ​ចងក្រង​រូបថត​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្នុងពេលចូលរួមសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) លើកទី២០ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ ខែកក្កដា ។

នៅក្នុងសម័យប្រជុំពេញអង្គលើកទី 3 ដែលធ្វើឡើងពីថ្ងៃទី 15-18 ខែកក្កដា ឆ្នាំ 2024 បានអនុម័តសេចក្តីសម្រេចចិត្តដើម្បីធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ទូលំទូលាយ ក្នុងការជំរុញការបង្កើតទំនើបកម្មរបស់ចិន ។

គណៈកម្មាធិការមជ្ឈិមបក្ស បានស្តាប់ និងពិភាក្សាអំពីរបាយការណ៍ការងាររបស់ក្រុមអ្នកនយោបាយ ដែលដឹកនាំដោយលោក ហ្ស៊ី ក្នុងនាមក្រុមអ្នកនយោបាយ នឹងពិចារណា និងអនុម័តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស លើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជំរុញការបង្កើតទំនើបកម្មរបស់ចិន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម