CNN គ្រោងបញ្ឈប់បុគ្គលិកចំនួន 100 នាក់ កែសម្រួលយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយ ឆ្ពោះទៅរកឌីជីថល

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី21 ខែកក្កដា ឆ្នាំ2024 ម៉ោង 7:57 នាទី ព្រឹក

ដោយ សូរ្យសែង៖

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីភ្នាក់ងារសារព័ត៌មាន CNN គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល 100 នាក់ ពីបុគ្គលិកសរុបប្រមាណ 3,500 នាក់ ដើម្បីពង្រឹងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

នាយកប្រតិបត្តិ CNN លោក Mark Thompson បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ CNN ដើម្បីផ្តោតបន្ថែមទៀតលើអាជីវកម្មឌីជីថលរបស់ខ្លួន ដែល CNN ចង់ទាក់ទាញទស្សនិកជនដែលធ្លាប់ស្គាល់ជាមួយនឹងការប្រើប្រាស់ព័ត៌មានតាមរយៈវីដេអូ និងវេទិកាអនឡាញ ដើម្បីទប់ទល់នឹងការថយចុះចំនួនអ្នកមើលទូរទស្សន៍។

CNN ត្រៀម​បើក​សេវា​ព័ត៌មាន ទម្រង់នៃការបង់ប្រាក់សម្រាប់សេវាកម្មគឺក្នុងមួយពេល (Pay Per View) សម្រាប់ការមើល លើសពីនេះ ការណែនាំសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវបានពិចារណាបន្ថែមទៀតផងដែរ ដើម្បីផ្តល់សេវាកម្មល្អ និងបទពិសោធន៍ដល់អ្នកទស្សនា ។

របាយការណ៍បង្ហាញថា CNN នឹងចាប់ផ្តើមផលិតផលជាវប្រចាំសម្រាប់ CNN.com នៅចុងឆ្នាំនេះ។ នេះនឹងក្លាយជាការផ្តល់ជូនការជាវដែលបានគ្រោងទុកជាលើកដំបូង។ រួមទាំងផលិតផលដែលនឹងផ្តោតលើខ្លឹមសាររបៀបរស់នៅ និងស្គូបពិសេស។

CNN ក៏នឹងបង្កើត TV Future Lab ដែលជាផ្នែកមួយដើម្បីផលិតមាតិកាសម្រាប់វេទិកា Streaming ដូចជា Max និងបង្កើតមាតិកាទូរទស្សន៍នៅលើ CNN សម្រាប់ប៉ុស្តិ៍ឌីជីថល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម