ចូ បៃដេន ប្រកាសដកខ្លួនចេញពីការឈរឈ្មោះជាប្រធានាធិបតី

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:43 នាទី ព្រឹក

 

by Bong Rith:

លោក ចូ បៃដេន (Joe Biden) បានប្រកាសដកខ្លួនពីការឈរឈ្មោះពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកដល់រយៈពេលប្រមាណ ៤ ខែទៀត ហើយគាត់នឹងត្រៀមប្រកាសលម្អិតនៅចុងសប្តាហ៍នេះ។ លោក បៃដេន ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រលោកស្រី កាម៉ាឡា ហ៊ែរីស (Kamala Harris) ជាតំណាងគណបក្សប្រជាធិបតេយ្យជំនួសវិញ ។

គាត់បានបង្ហោះសារនៅលើ X ថា «រយៈពេល ៣ ឆ្នាំកន្លះកន្លងមក យើងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបច្ចុប្បន្ន សហរដ្ឋអាមេរិកមានសេដ្ឋកិច្ចខ្លាំងជាងគេលើពិភពលោក។ យើងបានពង្រីកការថែទាំសុខភាពដល់ជនជាតិអាមេរិក អនុម័តច្បាប់សុវត្ថិភាពកាំភ្លើងដំបូងក្នុងរយៈពេល 30 ឆ្នាំ តែងតាំងស្ត្រីស្បែកខ្មៅដំបូងគេនៅតុលាការកំពូល រួមទាំងការអនុម័តច្បាប់អាកាសធាតុដែលមានសារៈសំខាន់ចំពោះប្រវត្តិសាស្ត្រពិភពលោក» ។

លោក បៃដេន បាន​និយាយ​ថា វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​លោក​ដែល​បាន​ធ្វើ​ជា​ប្រធានាធិបតី ហើយ​វា​ជា​ផលប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​បក្ស និង​ប្រទេស ដែល​បានបំពេញ​តួនាទី​​ក្នុង​នាម​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ដែល​នៅ​សល់​របស់​លោក។

លើសពីនេះ លោក ចូ បៃដេន ក៏បានប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហ៊ែរីស ជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ហើយក៏​ត្រូវ​បាន​គេ​តែងតាំង​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​គណបក្ស​ប្រជាធិបតេយ្យ​ជំនួស​លោកផង​ដែរ។

សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ 2024 ដោយបុគ្គលដែលត្រូវបានតែងតាំងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម