ថ្ងៃនេះដាំកូនត្នោតយ៉ាងគ្រឹកគ្រេង ! ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញដាំកូនត្នោត ១ម៉ឺនដើម នៅក្នុងខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែកក្កដា ឆ្នាំ2024 ម៉ោង 7:24 នាទី ល្ងាច

 នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ កូនត្នោតចំនួន ១ម៉ឺនដើមត្រូវបានដាំរួចរាល់ ដែលត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាការបំផុសស្មារតីរបស់ពលរដ្ឋឱ្យចូលរួមដាំកូនត្នោត ក្នុងការជំរុញបង្កើនគម្របបៃតង ផលប្រយោជន៍សេដ្ឋកិច្ច និងការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។

ការដាំកូនត្នោតជាលក្ខណៈទ្រង់ទ្រាយធំនេះ បានធ្វើឡើងពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ ដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ យ៉ាងអធិកអធម និងសប្បាយរីករាយ ៕

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម