ឯកឧត្តរដ្ឋមន្រ្តី៖ ផ្លូវស្អាត ធ្វើឲ្យប្រជាពលរដ្ឋ ចំណេញពេល និងចំណេញថវិកា

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី25 ខែកក្កដា ឆ្នាំ2024 ម៉ោង 7:04 នាទី ល្ងាច

លទ្ធផលចម្បងពីរធំៗ ដែលឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន បានធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅភាគពាយ័ព្យប្រទេស ក្នុងពេលតែ១ថ្ងៃ គឺទី១ ផ្តោតលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានក្នុងប្រទេស ក្នុងនោះ«ផ្លូវស្អាត» ផ្លូវថ្នល់ក្នុងខេត្ត ស្រុក ក៏ដូចគ្នា និងផ្លូវជាតិ ធានាបាននូវការដឹកជញ្ជូន ការធ្វើចរាចរណ៍ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំណេញពេលវេលា និងចំណេញថវិកា និងទី២ គឺសោភ័ណភាពនៅតាមដងផ្លូវ មានភាពស្រស់ស្អាតដោយទេសភាបធម្មជាតិ និងទីប្រជុំជននីមួយៗ មានអនាម័យស្អាតជាងមុន។ នេះជាប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងដំណើរទៅកាន់ខេត្តបួន កមពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងប៉ៃលិន នាថ្ងៃទី ២៤-២៥ ខែកក្កដា ឆ្នាំ ២០២៤ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកែប្រែផ្នត់គំនិតស្អាត ស្អាតទាំងកចិត្ត ស្អាតទាំងបរិស្ថាន ដែលនឹងឈានទៅកាត់បន្ថយបានទាំងស្រុង នូវការបោះចោលសំណល់ប្លាស្ទិក ពាសវាលពាសកាល នៅតាមដងផ្លូវ និងទីសាធារណៈ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានសុទិដ្ឋនិយមថា ការអនុវត្តនូវភាពស្អាតជាប្រចាំ នឹងក្លាយជាទម្លាប់ដ៏ប្រពៃនៅពេលខាងមុខដ៏ខ្លី ដែលជួយឱ្យកម្ពុជានឹងក្លាយជាប្រទេសដែលមានភាពស្អាត គ្មានសំរាមប្លាស្ទិក មិនប៉ះពាល់ដល់សុខភាពសាធារណជន និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា។

ក្នុងដំណើរចុះសួរសុខទុក្ខមន្ត្រីរាជការនៅតាមខេត្ត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូ នឹងជួបសំណេះសំណាល សួរសុខទុក្ខ នឹងមានពិធីដាំកូនឈើប្រមាណ ១៥.០០០ដើម នៅខេត្តចំនួន៧ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទិ២៤ ដល់ថ្ងៃទិ២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងសមត្ថភាព ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានការចង្អុលណែនាំ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម