សូម្បីប្រទេសនៅអឺរ៉ុបក៏ខ្ចីលុយចិន! ហុងគ្រីខ្ចីលុយចិន 1 ពាន់លានអឺរ៉ូ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី27 ខែកក្កដា ឆ្នាំ2024 ម៉ោង 6:03 នាទី ល្ងាច

ដោយ សូរ្យសែង៖

ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ពីទីក្រុងប៊ុយដាប៉េស្ត ប្រទេសហុងគ្រី នៅថ្ងៃទី 26 ខែកក្កដា គេហទំព័ររបស់ការិយាល័យគ្រប់គ្រងបំណុលរបស់រដ្ឋាភិបាលហុងគ្រី បង្ហាញពីការទទួលកម្ចីអត្រាការប្រាក់រយៈពេលបីឆ្នាំពីធនាគារចិនមួយចំនួន កាលពីថ្ងៃទី 19 ខែមេសា ឆ្នាំ 2024 ។

«កិច្ចព្រមព្រៀងប្រាក់កម្ចី 1 ពាន់លានអឺរ៉ូជាមួយធនាគារអភិវឌ្ឍន៍ចិន (CDB) ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន (China Exim Bank) និងសាខាហុងគ្រីនៃធនាគារចិន (BOC) នឹងគាំទ្រដល់ការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ក្នុងចំណោមគម្រោងផ្សេងទៀត» ។

ប្រាក់កម្ចីនេះកើតឡើងត្រឹមតែប្រាំបីថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៊ុយដាប៉េស្ត បានប្រកាសពន្យារពេលនៃការវិនិយោគសាធារណៈសំខាន់ៗ ចំពេលមានកំណើនសេដ្ឋកិច្ចយឺត និងការព្យួរមូលនិធិពីសហភាពអឺរ៉ុប (EU) ដែលមានតម្លៃប្រហែល 20 ពាន់លានអឺរ៉ូ ដោយសារតែប្រទេសហុងគ្រីមិនគោរពតាមស្តង់ដាររបស់ក្រុម ។

នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អូបាន (Viktor Orbán) តែងតែប៉ះទង្គិចជាមួយរដ្ឋបាលសហភាពអឺរ៉ុបនៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ីក លើ​បញ្ហា​នីតិរដ្ឋ ដែលក្នុងពេលតែមួយ គាត់ក៏គាំទ្រគោលនយោបាយការបរទេសផងដែរ។ លោកបាន «បើកទិសខាងកើត» ចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចក្នុងឆ្នាំ 2010 ដោយស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសចិន រុស្ស៊ី និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ។

ទោះបីជារដ្ឋាភិបាលបានបញ្ជាក់ដូច្នេះក៏ដោយ ហុងគ្រីបានទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ប៉ុន្តែគណបក្សប្រឆាំងបានលើកឡើងពីការព្រួយបារម្ភអំពីកង្វះតម្លាភាព និងអំពើពុករលួយ ដោយអះអាងថា គម្រោងទាំងនេះនឹងកាន់តែធ្វើឱ្យមនុស្សស្និទ្ធនឹងលោក អូបាន កាន់តែមានបាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម