ភ្នំពេញៈ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងនិង ផ្លូវលេខ ៣៣ ដែលស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយថ្មីៗនេះផ្លូវមួយខ្សែនេះត្រូវបានក្រុមហ៊ុនម៉ៅការមួយ បានធ្វើការជួសជុលនិងស្ថាបនាឡើងវិញនូវផ្លូវមួយខ្សែនេះប៉ុន្តែមួយរយៈក្រោយមក ស្រាប់តែមានទីតាំងមួយកន្លែងមានការបាក់ស្រុតជាខ្លាំង ធ្វេីឲ្យអ្នកដំណេីរនិងប្រជាពលរដ្ឋក្នុងសង្កាត់បឹងសាឡាង មានការព្រួយបារម្មណ៍ជាខ្លាំង ។
ក្រោយមកក្រុមហ៊ុនម៉ៅការនោះក៏បានមកធ្វើការជួសជុល មួយរយះក្រោយមកក៏មានការបាក់ស្រុតផ្លូវម្ដងទៀត ក្រុមហ៊ុនក៏បានចុះមកធ្វេីម្តងជាពីរដង ប្រជាពលរដ្ឋឃេីញថាការជួសជុលហាក់គ្មានប្រសិទ្ធភាពនិងមិនដឹងពីមូលហេតុ
ដោយឡែកប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយមានភ្លៀងមួយមេស្រាប់តែទីតាំងដ៏ដែលនេះ បានបាក់ស្រុតម្ដងទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងសាឡាងកាន់តែមានការព្រួយបារម្ភ។
នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើនេះ បានឲ្យដឹងថាកន្លែងដែលបាក់ស្រុតនេះ មកទល់ពេលនេះ គឺមិនទាន់មានឃើញខាង សង្កាត់ ខណ្ឌឬក៏ខាងក្រុមហ៊ុនដែលទទួលម៉ៅការមកជួសជុលនៅឡើយទេ ក្នុងនោះប្រជាពលរដ្ឋក៏បានយកឈើនិងក្រណាត់ដាក់ដើម្បីសម្គាល់ ខ្លាចបង្កគ្រោះថ្នាក់ទៅដល់អ្នកដំណើរ។
បន្ថែមពីលេីនេះប្រជាពលរដ្ឋក្នុងសង្កាត់បឹងសាឡាងក៏បានទទូចស្នើឲ្យលោកចៅសង្កាត់ ឬ លោកអភិបាលខណ្ឌទួលគោក ទំនាក់ទំនងទៅក្រុមហ៊ុនម៉ៅការឲ្យធ្វើការដោះស្រាយនូវទីតាំងដែលមានការបាក់ស្រុតខាងលើនេះជាបន្ទាន់ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ទៅកាន់អ្នកដំណើរឬក៏ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងដេីម្បីទប់ស្កាត់កុំអោយទីតាំងនេះមានការបាក់ស្រុតកាន់តែខ្លាំង៕
@Benco