គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ហាក់គ្មានសមត្ថភាពក្នុងការៀបចំសណ្ដាប់ធ្នាប់នៅ...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែឩសភា ឆ្នាំ2020 ម៉ោង 3:01 នាទី ល្ងាច

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ពុំអោយរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ។ តែផ្ទុយទៅវិញ នៅមូលដ្ឋានខណ្ឌ៧មករា ដែលមានលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងលោក វរៈសេនីយ៍ឯក នេត ស៉ីថុន អធិការនៃអធិការដ្ឋានគរបាលខណ្ឌ៧មករា ហាក់ពុំយកចិត្តទុកដាក់នៅបទបញ្ជា របស់សាលារាជធានីភ្នំពេញ បណ្តែតបណ្ដោយ អោយក្រុមអាជីវករលក់រថយន្ត បន្តតាំងរថយន្តលក់នៅលើផ្លូវបានជាធម្មតា។

ជាក់ស្ដែងទីតាំង ដែលក្រុមអ្នកលក់រថយន្តមួយទឹកនៅផ្ទះល្វែងតាំងរថយន្តលក់លើផ្លូវ ស្ថិតនៅតាមបណ្ដោយមហាវិថីហ្សាវ៉ាហារឡានេរុហ៍ (ផ្លូវលេខ២១៥) ក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវលេខ២១៥ លើកឡើងថា រាល់ថ្ងៃពេលធ្វើដំណើរថ្មើរជើងទៅទិញរបស់របរបន្តិចបន្តួចប្រើប្រាស់ប្រចាំថ្ងៃ តែងតែលើផ្លូវជានិច្ច ព្រោះចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរ ត្រូវបានក្រុមអ្នកប្រកបអាជីវកម្ម លក់រថយន្តរំលោភយកចិញ្ជើមផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវអស់ហើយសម្រាប់តាំងលក់រថយន្តដូចដែលឃើញជាក់ស្ដែងស្រាប់។ ដូច្នះសូមសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយមានវិធានការបន្តទៀតផង ដោយកន្លងមកអាជ្ញាធរខណ្ឌចាត់វិធានការក្ដៅម្ដង បានជោគជ័យ ធ្វើអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើថ្មើជើងងាយស្រួលដើរនិងជនពិការងាយស្រួលធ្វើដំណើរផងដែរ ជៀសវាងករធ្វើដំណើរតាមផ្លូវដែលអាចបង្កជា គ្រោះថ្នាក់ ហានិភ័យ ផ្សេងៗ-ល-។



ចំពោះបញ្ហានេះ លោក វរៈសេនីយ៍ឯក នេត ស៉ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមរយៈទូរស័ព្ទបានអោយដឹងថា កុំសួរច្រើនពេកខ្ញុំឈឺក្បាលណាស់...រួចក៏បិទទូរស័ព្ទទៅ។

បន្ថែមទៀតនោះ យើងបានព្យាយាមសុំការបំភ្លឺ ពីលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា តែទូរស័ព្ទចូលពុំទទួល..។

ជាចុងក្រោយប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌ៧មករា នឹងចាត់វិធានការចំពោះអ្នកលក់រថយន្តដែលយកចិញ្ជើមផ្លូវតាំងលក់រថយន្ត បង្កការកកស្ទះ រំលោភចិញ្ជើមផ្លូវដែលរក្សាទុកសម្រាប់អ្នកជនពិការ និងអ្នកថ្មើរជើងធ្វើដំណើរ។ ដែលបច្ចុប្បន្នសាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងពីបញ្ហាការកក់ស្ទះ បានជម្រុញអោយសាងសង់ស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាសថ្មើរជើង ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍និងរក្សាសោភ័ណ្ឌភាពទីក្រុងផងដែរ។


គួរំលឹកផងដែរ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ តំណាងអោយលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំង បន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយមហាវិថីហ្សាវ៉ាហារឡានេរុហ៍ (ផ្លូវលេខ២១៥) ដែលបងប្អូនប្រកបអាជីវកម្ម លក់រថយន្តនៅតាមផ្ទះល្វែងមួយចំនួន តូច នៅបន្តមិនចូលរួមសហការជាមួយអាជ្ញាធរ ធ្វើអោយបាត់បង់សោរភ័ណ្ឌភាព និង ធ្វើអោយបាត់បង់សោរភ័ណ្ឌភាព។ ដូច្នះកម្លាំងគណៈបញ្ជាការឯកភាពបានចាត់វិការក្ដៅ ស្ទួចរថយន្តដែលតាំងលក់លើផ្លូវទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំម្ចាស់ទីតាំងចូលមកដោះស្រាយនិងធ្វើកិច្ចសន្យា។



សូមបញ្ជាក់ផងដែរកាលពីព្រឹក ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដើម្បី ត្រួតពិនិត្យ និង ពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ជាពិសេសកិច្ចការការពារសន្ដិសុខសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ឯកឧត្តម ឃួង ស្រេង បាន ថ្លែងថា “អាជ្ញាធរខណ្ឌទាំងអស់ ត្រូវជូនដំណឹង ដល់ អ្នកលក់ឡានក្នុងផ្ទះល្វែង អោយរកទីតាំងផ្សេង ដោយទុកអោយរយៈពេល២សប្ដាហ៍ ព្រោះ ការបើកលក់ រថយន្តក្នុងផ្ទះល្វែង វាបណ្តាល ឲ្យស្ទះផ្លូវ ប៉ះពាល់ ដល់ ការធ្វើដំណើរ ជាទូទៅ និង អ្នកជិតខាង ”៕

@Benco


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម