ក្រសួងសុខាភិបាល ចូលរួមសម្លាប់មេរោគកូវីដ-១៩ មុនបើក មហាសន្និបាតលើកទី ២៥ របស់គណៈមេធាវីកម្ពុជា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី16 ខែតុលា ឆ្នាំ2020 ម៉ោង 11:07 នាទី ព្រឹក

នៅមុនមួយថ្ងៃ នៃការបើកមហាសន្និបាតលើកទី ២៥ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ក្រសួងសុខា ភិបាល ដោយមានការចង្អុលណែនាំដោយផ្ទាល់ពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់តាំងកម្លាំងយ៉ាងមមាញឹក ចូលរួមសម្លាប់មេរោគក្នុងសាលមហាសន្និបាតយ៉ាងធំទូលាយ ដើម្បីការពារ សម្លាប់មេរោគកូវីដ-១៩ ដែលនៅមិនទាន់ផុត រលត់ពីដែនដីនៅឡើយ ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខា ធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្ទាល់លើការងារការពារមេរោគឆ្លង បានយកចិត្តទុកដាក់ទៅលើការងារការពារបាញ់សម្លាប់មេរោគជាមុន ដើម្បីសម្របស្រួលក្នុងមហាសន្និបាតលើកទី ២៥ របស់គណៈមេធាវីលើកនេះ ។

ស្របនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្តេចអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ នាយប់ថ្ងៃទី ១៥ ខែតុលា សម្តេចបានដាក់ចេញទៅលើការរួបរួមគ្នា នូវការពារ និងកម្ចាត់មេរោគកូវីដ-១៩ ឲ្យមានប្រសិទ្ធខ្ពស់ និងគ្រានេះរួមគ្នាជួយជីវិតប្រជាពលរដ្ឋមិនឲ្យស្លាប់ដោយសារទឹកជំនន់ ។

ចាប់ផ្តើមពីមេរោគកូរ៉ូណាវាយប្រហារមក វិធានការ Lock Down គ្រប់បណ្តាប្រទេស បានជំរុញចិត្តឲ្យពលរដ្ឋខ្មែរដែលធ្លាប់ទៅព្យាបាលជំងឺនៅក្រៅប្រទេស ពិសេសប្រទេសជិតខាង ចាប់ផ្តើមស្គាល់ពីសមត្ថភាព តម្លៃ និងគុណធម៌របស់គ្រូពេទ្យរបស់ខ្មែរ ក្រោមការចង្អុលទិសដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង និង លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដែលទទួលបន្ទុកផ្ទាល់លើការងារការពារ រួមទាំងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងសុខាភិបាល ហើយប្រការនេះក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីពេលថ្មីនេះផងដែរ ថា នៅពេលប្រទេសគេបិទច្រក ធ្វើឲ្យប្រជាពលរដ្ឋយើងសម្រុកមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋដ៏សន្ធឹកសន្ធាប់ និងទទួលស្គាល់នូវសមត្ថភាពគ្រូពេទ្យខ្មែរយើង ដែលបង្ហាញពីការយកចិត្តទុកដាក់ព្យាបាលបានជាសះស្បើយ ដូចករណីមេរោគកូវីដ-១៩ ប្រទេសកម្ពុជាគ្រប់គ្រង និងព្យាបាលជាសះស្បើយ គ្មានអ្នកស្លាប់ ។

ដូច្នេះ នៅថ្ងៃទី ១៦ ខែតុលា វិធានការការពារក្នុងមហាសន្និបាតគណៈមេធាវីលើកទី ២៥ លើកនេះ នឹងធ្វើឲ្យសមាជិកគ្រប់ៗរូប មានភាពកក់ក្តៅ និងទទួលសុវត្ថិភាពទាំងអស់គ្នា ៕

 

 

ក្រសួងសុខាភិបាល បន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ៤នាក់ បន្ថែមទៀត – DAP News

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម