ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ ឡុង វិសាខា ដង្ហែអង្គកឋិនទានទៅកាន់វត្តនាគវ័ន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី03 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 1:38 នាទី ល្ងាច

អង្គកឋិនទានសាមគ្គីមួយ រៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ  ដែលផ្តួចផ្តើមដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងលោកជំទាវ ឡុង វិសាខា រួមទាំងបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត វត្តនាគវ័ន ក្នុងខណ្ឌទួលគោក បានជ្រះថ្លាមូលមតិគ្នាធ្វើអង្គកឋិនទាន មួយដង្ហែទៅវត្តនាគវ័ន រាជធានីភ្នំពេញ និងវត្តព្រះវិហារលើ ស្រុកញាឮ ខេត្តកណ្តាល ដើម្បីប្រគេនទេយ្យទានព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា និងបច្ច័យសម្រាប់កសាងសមទ្ធិផលក្នុងវត្តនានាផងដែរ ។

 

នារសៀលថ្ងៃទី ២៣ ខែតុលា ប្រារព្ធពិធីសូត្រមន្ត បង្សុកូល និង ព្រះសង្ឃសម្តែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃទី ២៤ ដង្ហែទៅកាន់វត្តតែម្តង ។

 ក្នុងមួយឆ្នាំពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ ដែលអ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិនមានត្រៃចីវរ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀត រួចហែទៅទីអារាម ដែលបានកំណត់ទុក ។ កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​ គឺ​ខែអស្សុជ​មាន​១៤ ​ថ្ងៃ ពី​ត្រឹម​១​រោច ដល់​១៤​រោច ដាច់​ខែអស្សុជ​ ចូលខែកត្តិក​មាន​១៥ ​ថ្ងៃ​ពី​ត្រឹម ​១​កើត​ដល់​១៥​កើត​ពេញបូណ៌មី​ ។ រយៈកាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​នេះ​បរិស័ទ​ចង់​ធ្វើ​ថ្ងៃ​ណាមួយ​ក៏​បាន ​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃទាំង​២៩​នេះ ​ហើយ​វត្ត​មួយ​ ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ ។

 

ផ្តើមចេញពីបុណ្យអង្គកឋិនទាននេះ បច្ច័យដែលទទួលបានពីការចូលរួមចាប់មគ្គផលរបស់ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី សប្បុរសជនគ្រប់មជ្ឈដ្ឋាន និង ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការសង្កត់ត្រ័យ មានបច្ច័យ បានវេរប្រគេនព្រសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា ដើមី្បយកទៅចាត់ចែងប្រើប្រាស់ កសាងសមទ្ធិផលក្នុងទីវត្ត ក្នុងទិសដៅជម្រុញឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងតទៅអនាគត ។

 

 

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានថ្លែងអំណរគុណក្នុងនាមអភិបាលខណ្ឌ ឯក ឃុនឌឿន សហការីក្នុងខណ្ឌទួលគោក និងសង្កាត់ទាំង ១០ ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងពុទ្ធបរិស័ទទាំងអស់ ដែលសហការរួមគ្នាជួយវត្តនាគវ័ន ដែលជាវត្តទោលក្នុងខណ្ឌទួលគោក ដែលតែងតែផ្តល់នូវម្លប់ដល់ពុទ្ធបរិស័ទទាំងអស់ ។

សូមទទួលយកកឋិនទេវ័រ តាមពុទ្ធានុញ្ញាតិ និង អនុមោនាយកអានុសង្ឃ ផលបុណ្យ ដែលកើតមានឡើង ពីបុណ្យកឋិនទានសាមគ្គីនេះទាំងអស់គ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម