លោកឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បានថ្លែងក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកនឹងប្រើកម្លាំង PM គ្រប់គ្រងបាតុករមួយខែ ដើម្បីរក្សាស្ថានការណ៍នៅក្នុងប្រទេស ។
នៅថ្ងៃទី ១៦ តុលាម្សិលមិញ លោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីផង រដ្ឋមន្ត្រីក្រសួងការពារជាតិផង បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រសិនសភាពការណ៍ធ្ងន់ធ្ងរ នឹងប្រកាសប្រើអាសន្នយ៉ាងតិចមួយខែ ។
លោកបញ្ជាក់ថា «នឹងដំណើរការតាមផ្លូវច្បាប់ជាមួយក្រុមបាតុករដែលប្រព្រឹត្តខុសច្បាប់ អាចប្រកាសបម្រាមគោចរ (curfew) ប្រសិនស្ថានការណ៍កាន់តែធ្ងន់ធ្ងរ តែមិនដល់ថ្នាក់ប្រើច្បាប់អាជ្ញាសឹកទេ ក្នុងនោះលោកក៏បានបដិសេធព័ត៌មានធ្វើរដ្ឋប្រហារផងដែរ ចំណែកខាងផ្នែកព័ត៌មានរបស់រដ្ឋាភិបាល ក្រឡរកឃើញថា រឿងរដ្ឋប្រហារវានៅឆ្ងាយ ។
លោកបានស្នើសុំប្រព័ន្ធផ្សព្វផ្សាយ មិនគួរផ្សាយឲ្យមានផលប៉ះពាល់អ្វីទេ ស្របពេលនោះ លោកបានបញ្ជាក់ថា នឹងមិនលាលែងចេញពីតំណែងទេ ហើយបានសួរថា ៖ «ខ្ញុំខុសត្រង់ណា?» ៕