រង្វាន់ឆ្នោតលេខ ១ នៅថៃ ចេញចំលេខរថយន្តនាយករដ្ឋមន្ត្រី ចំពេលផ្ទុះបាតុកម្មបណ្តេញពីតំណែង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី02 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 7:45 នាទី ល្ងាច

 

ឆ្នោតជាតិនៅប្រទេសថៃ ចេញថ្ងៃទី ១ វិច្ឆិកា ឆ្នាំ២០២០ រង្វាន់ធំទី ១ បានចេញស្លាកលេខរថយន្តរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលមានលេខ 506404 (បួនលេខខាងចុង) និង លេខពីរខ្ទង់ 40 ។ រថយន្តរបស់លោក ជិះក្នុងដំណើរចុះទៅសួរសុខទុក្ខប្រជាជននៅព្រំដែនខេត្តភាគខាងត្បូង ។

 

សម្រាប់ឆ្នោតជាតិ ប្រជាជនថៃជាច្រើនមានអបិយជំនឿខ្លាំងសម្បើមទៅលើលេខគ្រូ ឬលេខអបិយជំនឿផ្សេងៗដើម្បីផ្សងសំណាង ហើយក៏ធ្លាប់បានតាមដាន និងទិញឆ្នោតជាលេខរថយន្តរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអូឆា ព្រោះពួកគេបានប៉ងជាច្រើនលើកច្រើនសាមកហើយ ឲ្យតែលោកនាយករដ្ឋមន្ត្រី ចេញដំណើរទៅណា គឺត្រូវតែកត់ចំណាំលេខរថយន្តដែលគាត់ជិះ ទុកទិញឆ្នោតផ្សងសំណាង ស្រាប់តែនៅថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២០ ថ្ងៃឆ្នោតជាតិចេញ រង្វាន់លេខ ១ បានរង្វាន់ចំនួន ៦.០០០.០០០ បាត គឺលេខ 506404 និងលេខពីខ្ទង់ ចុងក្រោយ 40 ជារថយន្តដែលគាត់ធ្វ់ដំណើរទៅបំបេញការងារនៅខេត្ត ។

 

ឆ្នោតជាតិចេញចំលេខរថយន្តនាយករដ្ឋមន្ត្រី ស្ថិតក្នុងឱកាសកំពុងផ្ទុះបាតុកម្មដ៏ធំសម្បើម ដែលក្រុមបាតុករទាមទារ ៣ ចំណុច ក្នុង ១ ចំណុច បានឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ទោះបាតុករដាក់កំហិតជាច្រើនដងមកហើយក៏ដោយ ក៏លោក ប្រាយុទ្ធ រក្សាជំហរមិនចុះចេញដដែល ។ ស្របពេលនេះដែរ មានទិន្នន័យមួយផ្សាយចំពេលមានភាពវឹកវរប្រទេស និងចំពេលដែលតំណែងរបស់លោកនាយករដ្ឋមន្ត្រីថៃកំពុងផុយស្រួយ ដោយ ការប្រឆាំងតវ៉ាពីក្រុមបាតុករជាយុវជនជំនាន់ថ្មី ។ ទិនន្ន័យនោះគឺធ្វើឲ្យលោកនាយករដ្ឋមន្រ្តីរីករាយជាមួយនឹងការដោះស្រាយបញ្ហាភាពក្រីក្របានប្រសើរ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍជាតិថៃ បានបង្ហាញតួលេខឆ្នាំ ២០១៩ ថា លទ្ធផលប្រជាជនក្រីក្រនៅសល់ ៤,៣ លាននាក់ ក្នុងចំនួន ៦,៧ លាននាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម