#បណ្ណាធិការវេបសាយមតិអ្នក សូរ្យរិទ្ធ ៖
ការលើកឡើងខាងក្រោមនេះ យើងមិនមែនជា «អាម៉ីអាថោង» ឬនិយាយពាក្យសាមញ្ញថា «កាន់ជើង» ខាងណានោះឡើយ ប៉ុន្តែឆ្លងតាមការវិភាគរបស់អ្នកកាសែតល្បីៗលើពិភពលោក បានទាញអារម្មណ៍ឲ្យប្រជាជនលើពិភពលោកឃើញថា លោក ដូណាល់ ត្រាំ ជាមនុស្សចាប់ផ្តើមបង្កសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែគាត់មិនមែនជាមនុស្សបង្កើតសង្គ្រាមត្រជាក់ ឬ សង្គ្រាមប្រយុទ្ធស៊ីសាច់ហុតឈាមនោះទេ ប៉ុន្តែលោក ចូ បៃដេន អាចជាអ្នកបង្កើតឡើងមក ។
ក្រឡេកមើលនយោបាយរបស់ ត្រាំ មិនគំរាមកំហែងដល់ថ្នាក់ស្លាប់រស់ជាមួយប្រទេសដែលត្រូវសហរដ្ឋអាមេរិកមើលឃើញ ថាជាសត្រូវនោះទេ ប៉ុន្តែវាជាគ្រោះថ្នាក់ជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋច្រើនជាង... ។
តាមពិតអាមេរិកគឺមានលក្ខណៈឯកោខ្លួនឯង ច្រើនជាងយកសហរដ្ឋអាមេរិករបស់ខ្លួនជាមហាអំណាចនាំមុខគេ ទៅទៀត ។ ត្រាំ មិនមែនជា America First ដែលជំរុញគោលនយោបាយនេះទេ ។ ងាកទៅក្រោយ ក្នុងកំលុងសង្គ្រាមលោកលើកទី ១ លោកប្រធានាធិបតី វូដរ៉ូវ វីលសុន ធ្លាប់ប្រើពាក្យនេះ ជាការបញ្ជាក់ជាថ្មីនូវជំហរថា សហរដ្ឋអាមេរិកជាមនុស្សនៅកណ្តាលក្នុងសង្គ្រាមលោកលើកទី ១ មិនមែនប្រយុទ្ធជាមួយភាគីណាមួយឡើយ (តែក្រោយមក សហរដ្ឋអាមេរិកចូលរួមប្រឡូក ព្រោះអាល្លឺម៉ង់គំរាមកំហែង) ។
បន្ទាប់មក ប្រធានាធិបតី វ័ររ៉េន ជី. ហារឌីង (Warren G. Harding) បានប្រើពាក្យស្លោក «America First» ក្នុងយុទ្ធនាការរកសំឡេងមួយ ដែលមានគោលបំណងធ្វើឱ្យអាមេរិកយកចិត្តទុកដាក់ចំពោះខ្លួនឯង ប្រើពាក្យសាមញ្ញ គឺយកចិត្តទុកដាក់អំពីជាតិនិយម មិនមែនជាលក្ខណៈអន្តរជាតិនិយមទេ ហើយគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងភាពពឹងពាក់សេដ្ឋកិច្ចខ្លួនឯង ។
លោក ហារឌីង ប្រាប់ថា «ត្រូវបានគេហៅប្រទេសថា ភាពអាត្មានិយម តែខ្ញុំគិតថា វាបំផុសការលះបង់ដើម្បីស្រឡាញ់ប្រទេសជាតិទៅវិញទេ» ។
គំនិតរបស់លោក ហារឌីង មានភាពប្រហាក់ប្រហែលនឹងគោលនយោបាយរបស់លោក ត្រាំ ដែរ ដោយទាញយកផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស ប្រឈមមុខនឹងគូប្រជែងសេដ្ឋកិច្ចដោយផ្ទាល់ (សង្គ្រាមពាណិជ្ជកម្ម) មិនចាប់អារម្មណ៍លើសេដ្ឋកិច្ចអន្តរជាតិ (ជាមួយនឹងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗ) ។
ប៉ុន្តែបើក្រឡេកមើលឲ្យបានដិតដល់ យើងអាចឃើញថា America First របស់លោក ត្រាំ ដូចគំនិតរបស់លោក វីលសុន និងលោក ហារឌីង ដែលកំពុងព្យាយាមធ្វើឱ្យសហរដ្ឋអាមេរិកគេចពីជម្លោះអន្តរជាតិ បង្វែរមកជាការយកចិត្តទុកដាក់ឲ្យប្រទេសខ្លួនមានបាន ចំណែកសន្តិសុខរបស់ពិភពលោក យើងឃើញ ត្រាំ ដកខ្លួនចេញ និងមិនខ្វល់ពីសម្ព័ន្ធមិត្តណាតូ ជាដើម ។
យើងអាចមើលឃើញ ត្រាំ ប្រាកាន់ជំហររឹងត្អឹងជាមួយចិន ប៉ុន្តែភាគច្រើនតែរឿងពាណិជ្ជកម្មទេ ចំណែករឿងនយោបាយគឺជាប្រតិកម្មតបទៅនឹងជំហរឈ្លានពានផ្ទាល់ខ្លួនរបស់ចិននៅសមុទ្រចិនខាងត្បូង... និយាយម្យ៉ាងទៀតប្រសិនបើចិន«មិនរុញ» សហរដ្ឋអាមេរិកក៏មិន«លូក»ដែរ ។
នេះគឺជាគំនិតមួយដែលត្រូវបានចាក់បញ្ចូលយ៉ាងជ្រៅ ទៅក្នុងក្រុមមនុស្សមួយចំនួនរបស់ជនជាតិអាមេរិកអស់រយៈពេលរាប់រយឆ្នាំមកហើយ ហើយត្រូវបានឆ្លុះបញ្ចាំងពីគោលការណ៍នៃប្រទេសមួយដែលមានឈ្មោះថា« លទ្ធិម៉ុនរ៉ូ (Monroe Doctrine)» ឬជាតិនិយម ដែលសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក (ពិភពលោកថ្មី) និងអឺរ៉ុប (ពិភពលោកចាស់) ត្រូវតែរស់នៅដាច់ដោយឡែកពីគ្នា ហើយអឺរ៉ុបឈ្លោះប្រកែកគ្នាយ៉ាងណា ក៏សហរដ្ឋអាមេរិកមិនរវល់សោះឡើយ ក្នុងពេលដែលអឺរ៉ុបនឹងត្រូវតយុទ្ធពីអាណានិគមផ្សេងៗ ដូច្នេះសហរដ្ឋអាមេរិកអាចមានឥទ្ធិពលលើអាមេរិកឡាទីនជំនួសវិញ ។
ទោះជាលទ្ធិ ម៉ុនរ៉ូ ឬ ជាតិនិយមអាមេរិកាំងមានអាយុរាប់រយឆ្នាំមកក៏ដោយ ក៏សព្វថ្ងៃ គេនៅយកមកប្រើដដែល ដូចជាប្រធានាធិបតីយុគសម័យថ្មីជាច្រើននាក់ បានទទួលឥទ្ធិពលពីមនោគមវិជ្ជានេះ និងរួមដល់ America First របស់ ត្រាំ ផងដែរ ។
ផ្ទុយពីមនោគមវិជ្ជាជាតិនិយមរបស់គណបក្ស ដេម៉ូក្រេត (Democrat) ដោយឡែក ចូ បៃដេន បានផ្លាស់ប្តូរ ៣៦០ អង្សា ពីការចាប់អារម្មណ៍ខ្លួនឯង មកចាប់អារម្មណ៍សហគមន៍ពិភពលោកច្រើនជាង ប៉ុន្តែដោយសារ បៃដេន មានជំហរហ្ស៊ីនជាដើមទុន នោះគឺការប្រកាន់ជំហរអន្តរជាតិនិយម និងផ្តោតជាសំខាន់ចំពោះសម្ព័ន្ធមិត្តអាមេរិក ។
កាលពីចុងខែតុលា ទីប្រឹក្សារបស់ បៃដេន បានប្រាប់កាសែតរ៉យទ័រ (REUTERS) នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា បៃដេន នឹងមិនធ្វើខុសដូចអ្វីដែលលោក ត្រាំ ធ្វើដោយខ្លួនឯងនោះទេ ដូចជាអឺរ៉ុប និងកាណាដា ដោយដំឡើងពន្ធទំនិញដែលសម្ព័ន្ធមិត្ត បានធ្វើឱ្យសហរដ្ឋអាមេរិកនៅឯកា ហើយធ្វើឲ្យប្រទេសចិនមានច្រកគេចចេញ ។
តាមសំដីរបស់ បៃដេន យើងអាចឃើញថា គោលនយោបាយ America First របស់ ត្រាំ មិនមានបំណងពិសេសក្នុងការ«លេង»ជាមួយប្រទេសចិនតែមួយ ប៉ុន្តែបានលេងដល់សម្ព័ន្ធមិត្តរបស់ខ្លួនទៅទៀត តែនេះក៏ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកទៅវិញទេ ។
គេនិយាយថា លោក ត្រាំ បានចាប់ផ្តើមសង្គ្រាមត្រជាក់ថ្មី ដោយសារតែគាត់បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម ដោយគ្មានការឈ្លានពាននយោបាយជាមួយប្រទេសចិន ប៉ុន្តែ បៃដេន វិញបានងាកទៅរកសម្ព័ន្ធមិត្តឲ្យមកជួយ «ចាត់ការជាមួយចិន» នឹងធ្វើឲ្យសង្គ្រាមត្រជាក់ថ្មីកាន់តែធ្ងន់ធ្ងរថែមទៀត។
ទីប្រឹក្សារបស់ បៃដេន បាននិយាយថា គាត់នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្ត មុននឹងដោះស្រាយជាមួយចិន ដោយនិយាយថា «ការដោះស្រាយបញ្ហា យើងអាចចរចាជាមួយចិនរួមគ្នា» ប៉ុន្តែលោក បៃដេន នឹងចាប់ផ្តើមដំបូងដោយដកពន្ធពីសម្ព័ន្ធមិត្ត បន្ទាប់មកពិភាក្សារួមគ្នារឿងពាណិជ្ជកម្ម ពីព្រោះ «ពួកគេត្រូវធ្វើឲ្យបែកខ្ញែកឃ្លាតឆ្ងាយ (ពីយើង) ពួកគេត្រូវបានប្រធានាធិបតី ត្រាំ ស្អប់» ហើយនោះធ្វើឱ្យយើងចាត់ការចិន មិនពិបាកដូចអ្វីដែលគួរនឹងធ្វើនោះទេ» ។
ការណ៍នេះ បើ បៃដេន ឈ្នះ ការ«ជល់»ជាមួយចិន នឹងមិនមែនជាបែបបទទោលរបស់អាមេរិកទៀតទេ ប៉ុន្តែកំពុងអូសទម្លាក់ចិន ថែមទាំងនៅ ជល់ ប្រទេសចិនឲ្យធ្ងន់ទៀតផង ។
ប្រសិនបើនៅតែមើលរូបភាពមិនច្បាស់ថា បៃដេន គួរនឹងមានឥរិយាបថបែបណាជាមួយសង្រ្គាមត្រជាក់ថ្មីលើកនេះ យើងអាចដៀងភ្នែកចាំមើលពីមនុស្ស (Candidate) ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិរបស់លោក បៃដេន គឺលោកស្រី មីឆេល ផ្ល័រណយ (Michele Flournoy) ដែលមានជំហរម៉ឺងម៉ាត់ជាមួយចិន ថែមទាំងបាននិយាយថា សហរដ្ឋអាមេរិក មានថាមពលគ្រប់គ្រាន់ក្នុងការ «ពន្លិចនាវាចម្បាំង នាវាមុជទឹកចិន នាវាពាណិជ្ជកម្ម ឲ្យអស់ពីសមុទ្រចិនខាងត្បូងក្នុងរយៈពេលតែ ៧២ ម៉ោង!» ។
ការដកស្រង់នេះ យកចេញពីអត្ថបទដែលមានចំណងជើងថា «នឹងបញ្ឈប់សង្គ្រាមក្នុងអាស៊ីបានយ៉ាងដូចម្តេច? (How to Prevent a War in Asia?) ដែលលោកស្រី ផ្ល័រណយ សរសេរឱ្យទស្សនាវដ្តី កិច្ចការបរទេស (Foreign Affairs) នៅខែមិថុនាឆ្នាំ ២០២០ នេះ» ដែលអត្ថបទនេះគឺជាការតាំងចិត្តរបស់លោកស្រី ផ្ល័រណយ ។
មនុស្ស ផ្ល័រណយ មានដឺក្រេក្រែងរែងខ្លាំងណាស់ ព្រោះគាត់ជាមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ២ ប្រធានាធិបតីទៅហើយ គឺសម័យលោក គ្លីនតុន និង បារ៉ាក់ អូបាម៉ា ហើយសូម្បីតែនៅជំនាន់លោកប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស ពីគណបក្សរីផ្លាប់ប្លីខេន (Republican) ក៏លោកស្រីបានបង្ហាញឆន្ទៈយ៉ាងគឃ្លើន ចំពោះការឈ្លានពានប្រទេសអ៊ីរ៉ាក់ដែរ ។
គ្រាន់តែឧទាហរណ៍ទាំងនេះគឺគ្រប់គ្រាន់សម្រាប់អ្នកដែលគិតថា អ្នកប្រជាធិបតេយ្យមិនសូវស្រេកឃ្លានសង្គ្រាមជាងគណបក្សសាធារណរដ្ឋដែលត្រូវផ្លាស់ប្តូរគំនិតថ្មីរបស់ពួកគេ ។
សំណួរគឺថា ប្រសិនបើ បៃដេន មានមហិច្ឆតាបែបនេះទៅហើយ ហេតុអ្វីបានជាប្រទេសដែលមានរឿងរ៉ាវជាមួយសហរដ្ឋអាមេរិក ផ្សងជាមួយ បៃដេន ? នោះដោយសារ ត្រាំ អាចព្យាករណ៍បានពេក ទាន់ហន់ពេក ហើយគិត ក្រៅឆាកពេក ។
ដូច្នេះ បៃដេន ដែលចូលចិត្តស្វែងរកសម្ព័ន្ធមិត្ត ត្រូវបានមិត្តចាស់របស់សហរដ្ឋអាមេរិកចង់បាន ហើយ បៃដេន ដែលចូលចិត្តលេងបែបហិង្សា តែក៏អាចទស្សន៍ទាយបានថា តើលេងតាមផ្លូវណា បើយ៉ាងហោចណាស់ក៏នៅលេងតាមច្បាប់ពិភពលោកដែរ... គូតស៊ូបែបនេះ សត្រូវដឹងថា ត្រូវប្រើយុទ្ធសាស្ត្របែបណាហើយ ៕
ពីវេបសាយ posttoday
រូបថត JIM WATSON / AFP & Internet