ដោយ សូរ្យសែង៖
BBC រាយការណ៍ថា គេអាចដឹងលទ្ធផលនៃការបោះឆ្នោតមិនផ្លូវការក្នុងថ្ងៃបន្ទាប់ នៃការបោះឆ្នោត ដូចឧទាហរណ៍ស្រាប់ គឺថ្ងៃទី ៣ វិច្ឆិកា ហើយថ្ងៃទី ៤ វិច្ឆិកាជាថ្ងៃបន្ទាប់ តែក្នុងឆ្នាំនេះ មានការបោះឆ្នោត តាមប្រៃសណីយ៍យ៉ាងច្រើន ដោយសារការត្បាតនៃមេរោគកូវីដ-១៩ ។
១. អ្វីដែលធ្វើឲ្យមានការយឺតយ៉ាវ គឺដោយសារនៅរដ្ឋសមរភូមិមួយចំនួន គេមិនអនុញ្ញាតឲ្យរាប់លទ្ធផលមុនថ្ងៃបោះឆ្នោត ។
២. ក្នុងការបោះឆ្នោតលើកនេះ មានការប្តឹងប្តល់គ្នាមុនថ្ងៃបោះឆ្នោតចំនួន ៣០០ ក្តីក្នុង ៤៤ រដ្ឋ
៣. ពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រៃសណីយ៍ គឺមិនចុះសម្រុងគ្នាទៅលើរឿងដឹកជញ្ជូន និងទទួលប័ណ្ណបោះឆ្នោត, ការចុះហត្ថលេខា និងស្រោមសំបុត្រដែលប្រើក្នុងបញ្ជូនប័ណ្ណបោះឆ្នោត ។
ស្របពេល ចូ បៃដេន កំពុងមានសម្លេងនាំមុខច្រើន និងជិតដល់ជ័យជម្នះ លោក ត្រាំ កំពុងប្រឈមនឹងដំណើរការនៃការរាប់សន្លឹកឆ្នោត ដោយការអំពាវនាវឱ្យបញ្ឈប់ការរាប់នៅក្នុងរដ្ឋសំខាន់ៗ ដូចជា ផេនស៊ីលវើរនៀ (Pennsylvania), វីស្កុនស៊ីន (Wisconsin), ចចចៀ (Georgia) និង មិស៊ីហ្គេន (Michigan) ៕