ប៉ូលិសថៃត្រៀមទប់ទល់ការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាលទ្រង់ទ្រាយធំ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី07 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:21 នាទី ល្ងាច

បាតុកម្មដែលគ្រោងធ្វើនៅវិមានប្រជាធិបតេយ្យ នាវិថី Ratchadamnoen នារសៀលថ្ងៃស្អែក (៨ វិច្ឆិកា) គឺជាការប្រមូលផ្តុំដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីខែកក្កដាមក ។ ការប្រមូលផ្តុំប្រឆាំងនេះ ដោយមានញ្ញត្តិមួយដែលបង្ហាញគោលជំហរ ១០ ចំណុច ។  ក្នុងនេះក៏នៅតែអំពាវនាវឱ្យមានការលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា, ការរំលាយសភា ការតាក់តែងរដ្ឋធម្មនុញ្ញថ្មី និងការកែទម្រង់រាជាធិបតេយ្យរបស់ប្រទេសផងដែរ ។

 

ទោះបីក្រុមអ្នកតវ៉ាមិនបានបង្ហាញពីការដើរក្បួនទៅកាន់វិមានរដ្ឋាភិបាលក្តី ក៏ក្រុមសន្តិសុខបានប្រុងស្មារតីរួចហើយដែរ ក្នុងករណីដែលបាតុកម្មនេះសម្រេចចិត្តដើរក្បួនចម្ងាយ ១,២ គីឡូម៉ែត្រទៅកាន់វិមានរដ្ឋាភិបាល ។  រាល់ការហែក្បួនទៅកាន់វិមានរដ្ឋាភិបាលនឹងមានលក្ខណៈជានិមិត្តរូប ព្រោះថានឹងមានបុគ្គលិកនៅនឹងកន្លែងនោះ  ទោះយ៉ាងណាក្រុមអ្នកតវ៉ាបានលើកទង់ថា ពួកគេនឹងដង្ហែទៅកាន់ទីតាំងដែលមិនបានបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់យុវជនឡើយ ។

 

ការប្រមូលផ្តុំគ្នាតវ៉ាក៏កំពុងត្រូវបានរៀបចំឡើងនៅតាមបណ្តាខេត្តនានាជុំវិញប្រទេសថៃផងដែរ ។  ក្នុងដំណាក់កាលនេះហាក់ដូចជាមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយ ពីក្រុមរាជានិយម ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា មន្រ្តីប៉ូលីសប្រហែល ៣០០ នាក់ត្រូវបានដាក់ការពារយាមវិមានរដ្ឋាភិបាល។

 

 នៅដំណាក់កាលនេះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ដែលបម្រើការជារដ្ឋមន្រ្តីក្រសួងការពារជាតិ មិនបានចេញសេចក្តីព្រមាន ឬសេចក្តីប្រកាសណាមួយដែលទាក់ទងនឹងការប្រមូលផ្តុំនៅថ្ងៃស្អែកនេះឡើយ ប៉ុន្តែឧបនាយករដ្ឋមន្រ្តី ប្រតាវីត វង្សសុវណ្ណ (Prawit Wongsuwon) ដែលតំណាងឱ្យរដ្ឋាភិបាលស្តីពីបញ្ហាសន្តិសុខជាតិកំពុងព្រមានក្រុមអ្នកតវ៉ាកុំឲ្យបំពានច្បាប់ ៕

 ប្រភពៈកាសែតបាងកកប៉ុស្តិ៍

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម