អត្ថបទ សូរ្យរិទ្ធ៖
លោក ចូ បែដេន បាននិយាយថា ប្រសិនបណ្តោយឲ្យ ដូណាល់ ត្រាំ បន្តកាន់តំណែងមួយអាណត្តិទៀត នោះប្រទេសជាតិនឹងវិលវល់រកទីបំផុត ហើយអត្ទសញ្ញាណប្រជាជនអាមេរិកាំង មិនទៅជាយ៉ាងណា ។
១. ចូ បៃដេន ( Joe Biden) ជានរណា?
ចូ បៃដេន មានឈ្មោះពិតថា ចូសេប បៃដេន (Joe Seph Biden) ជាអ្នករស់នៅរដ្ឋផេនស៊ីលវេនៀ សហរដ្ឋអាមេរិក ។ ការសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ(Bachelor's degree ) ផ្នែក liberal arts ពីមហាវិទ្យាល័យរដ្ឋដេឡាវែរ និងបញ្ចប់ថ្នាក់បណ្ឌិត (Master's degree) ផ្នែកច្បាប់ ពីមហាវិទ្យាល័យស៊ីរ៉ាឃ្យូ ។
ចូ បៃដេន កើតថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៤២ (អាយុ៧៧ ឆ្នាំ) គាត់ឈ្នះឆ្នោតលើកនេះ គឺកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី ៤៦ ដែលមានអាយុចាស់ជាងគេ ។ គាត់រៀបការពីរលើក មានកូន ៤ នាក់ ស្លាប់ ២ នាក់ (អានអត្ថបទរបស់គេហទំព័រមតិអ្នកមានចំណងជើងថា«ទម្លាយរឿងរ៉ាវ បៃដេន និងពោរពេញដោយសោកនាថកម្មផ្លូវចិត្ត» ។
២. អ្នកនយោបាយនៃបក្សពណ៌ខៀវ
ចូ បៃដេន ជាអ្នកសាធារណរដ្ឋពិតប្រាកដ គាត់ចាប់ផ្តើមចូលប្រឡូកនយោបាយតាំងពីកំលុងឆ្នាំ ១៩៧០ និងបានទទួលការបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភាពីគណបក្សដេម៉ូក្រេត (Democrat) ។ ចំណុចសំខាន់ដែលធ្វើ បៃដេន លេចធ្លោខ្លាំង គឺ «ចលនាយុត្តិធម៌ និងការបរទេស» រហូតមកទល់បច្ចុប្បន្ន ។ គាត់នៅជាសមាជិកត្រួតពិនិត្យគ្រឿងញៀនណាកូទិក (Narcotics Control Caucus) ដែលប្រឆាំងនឹងគ្រឿងញៀន រួមទាំងគ្រប់គ្រងការពារការជួញដូរគ្រឿងញៀនអន្តរជាតិ ។
៣. បេក្ខជនជ្រើសរើសប្រធានាធិបតី ២ លើក
ចូ បៃដេន ធ្លាប់ជាបេក្ខជនស្ម័គ្រចិត្តក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ២ លើកមកហើយ ដែលជាគូប្រជែងបោះឆ្នោតរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) មានន័យថា គាត់ប្រជែងក្នុងឋានៈជាអនុប្រធានាធិបតី ក្រោយលោក អូបាម៉ា ជាប្រធានាធិបតី គាត់អនុប្រធានាធិបតីទី ៤៧ ។
៤. ជាមនុស្សមានប្រជាប្រិយភាព
គាត់ជាមនុស្សស្ងៀមស្ងាត់ សាមញ្ញ ផ្ទុយពីលោក ដូណាល់ ត្រាំ, ជាមនុស្សចូលចំណោមគេបានគ្រប់ភាគី និងមានការយល់ចិត្តចំពោះវណ្ណៈកម្មករ ហើយទទួលបានបេះដូងពីប្រជាជនសាមញ្ញ ។
ជាអនុប្រធានាធិបតី ៨ ឆ្នាំ ធ្វើឲ្យគាត់បានទទួលនូវការគោរពពីសមាជិកបក្សប្រជាធិបរតេយ្យ (ដេម៉ូក្រេត) និងជាទីរាប់អានរបស់ប្រជាជនដែលគាំទ្រគណបក្សនេះដូចគ្នា ។
ហេតុផលមួយទៀត ដែលធ្វើឲ្យ បៃដេន ទទួលបេះដូងពីនារីៗ និងជនជាតិស្បែកខ្មៅ គឺការដែលគាត់ជ្រើសរើស ខាម៉ាឡា ហែរីស ជាគូប្រជែងបោះឆ្នោត ដែលចាត់ទុកថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដែលមាននារីជាអនុប្រធានាធិបតី និងជាជនស្បែកខ្មៅ ។
៥. គោលនយោបាយក្នុងសមរភូមិសម្រាប់ប្រធានសេតវិមាន
ជំហររបស់ Joe Biden គឺធ្វើឲ្យសហរដ្ឋអាមេរិក ត្រលប់មកឈរដោយមោទនភាពនៅលើឆាកពិភពលោកជាថ្មីម្តងទៀត ។ លោកក៏បានបន្តស្មារតីរបស់លោក អូបាម៉ា ស្តីពីការធ្វើកំណែទម្រង់ប្រព័ន្ធប្រើប្រាស់សាធារណៈ និងសេវាថែទាំសុខភាព ក៏ដូចជាការបង្កើនសន្តិសុខសេដ្ឋកិច្ចសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប ដូចជាកម្មករឧស្សាហកម្ម ជាដើម ។
សម្រាប់ប្រយោគដែលល្បីបំផុតរបស់ ចូ បៃដេន ដែលគាត់បានប្រកាសថា៖
«ប្រសិនព្រលែងឲ្យ ដូណាល់ ត្រាំ នៅក្នុងសេតវិមានមួយអាណត្តិទៀត នោះពីមួយឆ្នាំទៅមួយឆ្នាំគាត់នឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងឱ្យវិលវល់ជារៀងរហូត ទាំងប្រទេសទាំងមូល និងអត្តសញ្ញាណជនជាតិអាមេរិកាំង, ជាការពិតខ្ញុំនឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងទេ» ៕
អរគុណអត្ថបទពី New York Times, Britannica, Biography