ស្តាប់ហើយគួរអាសូរ អតីតស្រីសោភិនី រ៉ាយរ៉ាប់ពីជីវិតប្រៀបដូចនរកលើដី ទទួលភ្ញៀវក្នុងមួយថ្ងៃ ៥០នាក់

នារីថ្ងៃអាទិត្យ ទី08 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 4:44 នាទី ល្ងាច

បកប្រែដោយ សូរ្យសែង៖ 

នរកលើដី! មនុស្សឮពាក្យថា«នរក»ពិតជាគួរឲ្យខ្លាច ប៉ុន្តែគ្មាននរណាធ្លាប់បានទៅស្គាល់ឋាននរកទេ ធ្លាប់តែឮការជេរបញ្ចោរគ្នា «អាចុះនរក... អាធ្លាក់នរក...» លើកលែងតែខ្មោចដែលកាលនៅរស់ប្រព្រឹត្តនូវអំពើអាក្រក់ជួរជាតិទើបធ្លាក់ទៅឋាននរក ។

 

រឿងជាក់ស្តែងមួយ កើតឡើងទៅលើអតីតស្រីសោភិនីម្នាក់ជនជាតិថៃ លក់ខ្លួន ៤ ប្រទេស រស់យ៉ាងសែនវេទនា ជាប់គុកក៏ជាប់ រហូតក្នុងមួយថ្ងៃទទួលភ្ញៀវដល់ ៥០ នាក់ ដែលគេតែងនិយាយជាទាសករផ្លូវភេទ ។

សម្ភាសក្នុងកម្មវិធីទូរទស្សន៍មួយរបស់ថៃ អ្នកស្រីរូបនោះរ៉ាយរ៉ាប់ថា ធ្វើជាស្រីសោភិនីតាំងពីអាយុ ១៨ ឆ្នាំ ។ ហេតុផលដែលគាត់ប្រព្រឹត្តអាជីពនេះ កាលណោះទើបសម្រាលកូនថ្មីៗ  ស្ថានភាពក្រីក្រ យើងមិនចង់ដាក់បន្ទុកខ្លួនទៅដល់ឪពុកម្តាយ និងកូន ដូច្នេះទើបចាប់យករបរនេះ ប៉ុន្តែការលក់ខ្លួនមិនមែនងាយស្រួលទេ យើងជាអ្នកបម្រើក្នុងហាង តែបានប្រាក់មិនគ្រប់គ្រាន់ រហូតដល់ថ្ងៃមួយមិត្តភក្តិហៅទៅធ្វើការនៅផាតាយ៉ា ក៏ចេះញ៉ាំស្រា យើងមិននិយាយថាទៅលក់ខ្លួនទេ ដោយទទួលបានប្រាក់ចំនួន ៥ ពាន់បាត និងមានលុយធីប ពេលនោះ ខ្ញុំមិនធ្លាប់ដែលឃើញសង្គមបែបនេះទេ  ស៊ូបិទភ្នែក។ឲ បិទត្រចៀក យើងគិតថាប្រសិនបើភ្ញៀវជ្រើសរើសយើង យើងបានចេញទៅញ៉ាំស្រា ប៉ុន្តែយើងមិនដឹងថាត្រូវទៅទីណាទេ ហើយបន្ទាប់មកមានខារ៉ាអូខេមួយនៅខាងក្នុង យើងបានគិតដូចនោះ ។

 

សំណួរសួរថា គ្រាដំបូងមានអារម្មណ៍បែបណា? នាងឆ្លើយថា ខ្ញុំចេញទៅផឹកស្រា បន្ទាប់មកគេនាំទៅសណ្ឋាគារ ។ ដំបូងខ្ញុំប្រកែកដាច់អហង្កា មិនព្រមទៅដេកទេ ហើយយំចង់ត្រឡប់ទៅផ្ទះវិញ ។ បុរសនោះបានលួងលោមនាង ថាកុំភ័យ មិនធ្វើអ្វីទេ គេមិនដែលដេកជាមួយស្រីណាទេ ។ គេក្រឡេកឃើញទឹកដោះហូរចេញពីអាវខ្ញុំ ខ្ញុំឆ្លើយថា ទើបសម្រាលកូនហើយ ហើយដាច់ចិត្តរកប្រាក់ចិញ្ចឹមកូន ដោយមកធ្វើការនៅក្នុងហាង មិនដឹងថាទីនោះជាកន្លែងលក់ខ្លួនទេ ។ បុរសនោះក៏បានប្រាប់ឲ្យគេងទៅ ព្រឹកស្អែកចាំឲ្យប្រាក់ ៤.០០០ បាត ។ ពេលនោះខ្ញុំគិតវែងឆ្ងាយ គិតថា បើធ្វើរបរនេះម្តងម្កាលនឹងបានប្រាក់ចិញ្ចឹមកូន គ្រួសារ ទិញផ្ទះឲ្យឪពុកម្តាយនៅ គិតរួចក៏សម្រេចចិត្តនឹងធ្វើបែបនោះ...» ។

បានមួយប់ប៉ុន្មាន? នាងឆ្លើតថា «សម័យមុនបានមួយយប់ ៤០០-៥០០ បាត តែសម័យឥឡូវបាន ៥.០០០-៦.០០០ បាត (៣០ឆ្នាំមុន) ។ មានបានគិតថា ប្រកបរបរនេះ ប៉ុន្មានឆ្នាំបានឈប់? ដំបូងគិតថា តែប៉ុន្មានខែទេនឹងឈប់ហើយ ប៉ុន្តែចេះតែលង់ទៅៗ ចេញមិនបាន រហូតមួយឆ្នាំ ពីរឆ្នាំ តែនៅឈប់មិនបានទៀត ដោយសារតាំងចិត្តថានឹងទិញផ្ទះបានជាមុនសិន តែមិនដូច្នោះទេ នៅតែមិនបាន ព្រោះរកប្រាក់បានស្រួល អស់ទៅក៏ស្រួល ដើរលេង ចូលហាងទំនិញ ល្មមតែទៅនៅស្រុកក្រៅ ក៏ញៀនល្បែងទៀត ក៏ភ្លេចគោលដៅដែលប៉ង» ។

សំណួរសួរទៀតថា ហេតុអីចូលបាន ម៉េចចេញមិនបាន ? សរុបទៅ គាត់ប្រកបរបរលក់ខ្លួនអស់កាលជាង ២០ ឆ្នាំ ។ មនុស្សគ្រប់គ្នាមានគោលដៅរៀងៗខ្លួន ប៉ុន្តែបន្ទាប់ពីចូលហើយមិនអាចឈប់បាន វាដូចជាអ្វីមួយដែលធ្វើឱ្យយើងចាប់អារម្មណ៍ ប្រាក់ចំណូលងាយស្រួលនឹងរកបាន ។

 

នៅពេលយើងចូល យើងគិតថាវាងាយស្រួល ប៉ុន្តែមិនងាយស្រួលទេ ព្រោះពេលយើងធ្វើការយើងជួបភ្ញៀវគ្រប់ប្រភេទ មនុស្សចាស់ឆោតល្ងង់ទាំងអស់ ស្រវឹងជោកជាំ សោកសៅ ជួបមនុស្សវាយធ្វើបាប លួចលុយគ្រប់ប្រភេទ រឿងទាំងអស់នេះមិនមាននរណាហ៊ានរ៉ាយរ៉ាប់ប្រាប់ទេ ប៉ុន្តែអ្វីដែលគេវាយ មិនត្រូវបានប្រាប់ទេ ដោយសារតែភាពខ្មាស់អៀន។ ខ្ញុំមិនចង់ប្រាប់នរណាម្នាក់ទេ នឹងបង្ហាញតែរូបភាពល្អៗខាងក្រៅ ដែលធ្វើឱ្យអ្នកដទៃចង់ក្លាយជាបែបនេះ ប៉ុន្តែនៅពេលដែលគាត់ចូលគាត់មិនអាចចេញបានដោយងាយនោះទេ ។

ប្រទេសដែលអ្នកស្រីទៅលក់ខ្លួនមាន ហុងកុង សិង្ហបុរី ជប៉ុន បារ៉ែន ។ ប្រទេសទាំងនេះមានលក្ខណៈខុសៗគ្នា ហុងកុងនិងសាំងហ្គាពួរយើងធ្វើការត្រូវគេជំពាក់ រយៈពេលធ្វើការគឺខ្លីមិនលើសពី ១ ខែ ។ ប្រទេសសឹង្ហបុរីត្រូវសងបំណុលប្រហែល ៨០-១៥០ នាក់រយៈពេលធ្វើការគឺ ២ សប្តាហ៍ឡើង ហើយពំណុលនេះមិនគិតតម្លៃខ្លួនទេ យើងត្រូវសងបំណុលជាមុនសិន រួចទើបចែកគ្នាជាក្រោយ ។ បំណុលនោះ គឺគេគិតទៅលើពន្ធ ថ្លៃសំបុត្រយន្តហោះ ការចំណាយផ្សេងៗ ។ ជប៉ុនយើងជំពាក់លុយគេ តែអាចរស់នៅបានយូរ ប្រមាណ ៧-១០ ឆ្នាំ» ។

«មានថ្ងៃខ្លះក៏ជួបស៊យ ត្រូវប៉ូលិសចាប់ ព្រោះវីសាបាន ៣ ខែ ប្រសិនហួសកំណត់ នឹងត្រូវប៉ូលិសចូលចាប់ដល់ក្នុងហាង ។ នៅប្រទេសបារ៉ែនក៏ដូច្នោះដែរ ប៉ូលិសមកបន្លំខ្លួនរួចក៏ចាប់តែម្តង នេះជាថ្ងៃជួបស៊យ បើគ្មានប្រាក់ពន្ធ គ្មានប្រាក់ជាប់ខ្លួន ត្រូវបញ្ជូនត្រឡប់មកវិញ» ។

 

«នៅជប៉ុនជួបបញ្ហាធ្ងន់ជាងគេ ព្រោះទៅនៅជាមួយម៉ាហ្វីយ៉ា តែសំណាងល្អដែលមិនបាននៅជាមួយយ៉ាគូសា ដោយមិនត្រូវបានចាប់បង្ខំឲ្យធ្វើការ គ្រាន់តែគេឲ្យមើលមនុស្សក្នុងហាង តែទៅណាមកណាមិនបាន តែបើលួចចេញ គេចាប់បាននឹងត្រូវវាយដំធ្វើទារុណកម្ម» ។

 

ការប្រកបរបរនេះនៅជប៉ុន បើជួបម៉ាហ្វីយ៉ា យ៉ាគូសា ឬ ភ្ញៀវ Grotesque វាយដំយើង ដោយសារយើងប្រកែកមិនព្រមធ្វើតាម«ក្បាច់សេរី» នាងជួបស្ថានភាពបែបនេះញឹកញាប់ណាស់ ជួនពេលភ្ញាក់ពីដេក ក៏បាត់លុយ ។ ដូច្នេះ មុននឹងប្រកបរបរបែបនេះ គួរតាំងចិត្តជាមុនឲ្យហើយទៅ គេរុញទៅណាក៏ត្រូវតែទៅ មិនធ្វើមិនបាន ពេលខ្លះដេកប៉ះចំភ្ញៀវញៀនថ្នាំ ក៏ត្រូវតែទ្រាំ ។

 

ការស្នាក់អាស្រ័យ ប្រសិនយើងសងបំណុលគេអស់ យើងអាចមានលុយទៅជួលបន្ទប់ខ្លួនឯង ពេលខ្លះទៅនៅផ្ទះបន តែដូចដឹងស្រាប់ហើយ មិនមានសេរីភាពទេ ភ្ញាក់ពីដេកត្រូវទទួលភ្ញៀវ ។ នៅបារ៉ែនគេឲ្យនៅបន្ទប់ផ្ទះបនមានគ្នាច្រើន ៥-១០នា្ក់ ភ្ញៀវចូលមកចុចយក ឬទូរស័ព្ទមកទាក់ទង» ។ នៅហុងកុងតម្រូវឲ្យទទួលភ្ញៀវឲ្យបានច្រើន ៤០-៥០ នាក់ ពីម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៣-៤ ភ្លឺ ។ 

សំណួរចុងក្រោយសួរថា អ្នកស្រីបញ្ឈប់របរនេះបានយ៉ាងដូចម្តេច?

មុនអ្នកស្រីទៅបារ៉ែន ធ្លាប់ឈប់ ៧ ឆ្នាំមកហើយ ព្រោះមានសង្សារជាបុរសជនជាតិថៃ ។ អ្នកដែលលក់សេវាកម្មអាចបញ្ចប់អាជីពនេះបាន លុះត្រាតែយើងមានមនុស្សដែលយើងស្រឡាញ់ ពេលនៅជាមួយមនុស្សជាទីស្រឡាញ់ ទោះបីយើងធ្វើអ្វីក៏ដោយយើងអាចរស់នៅបាន អស់រយៈពេល ៧-៨ ឆ្នាំ ដោយឈរលក់សម្លៀកបំពាក់ ទំនិញ... តែហាក់ដូចជាធុញទ្រាន់នឹងការឈរលក់ ប៉ុន្តែយើងអាចរស់នៅបានព្រោះស្រឡាញ់បុរសនោះ។ រហូតដល់ថ្ងៃមួយគាត់បានជួបស្ត្រីថ្មី គាត់បានចាកចេញពីយើង ខ្ញុំក៏ត្រឡប់មកវិញ។ តែខ្ញុំមិនបានលក់ខ្លួនទេតាមពិតខ្ញុំមិនចង់ប្រកបរបរនេះទៀតទេ ដូច្នេះខ្ញុំទៅលក់អាហារសម្រន់ធ្វើជាកម្មករ ធ្វើក្រណាត់គ្រែរយៈពេល ២ ឆ្នាំ ប៉ុន្តែជីវិតខ្ញុំមិនធូរស្បើយទេ។ ដោយចង់មានកន្លែងរស់នៅ ក៏បានទៅប្រទេសបារ៉ែនរយៈពេល ៣ ឆ្នាំ ក៏ត្រូវប៉ូលិសចាប់ចាប់ខ្លួនបញ្ជូនមកវិញ ។  ពេលនោះបានបញ្ឈប់ទាំងស្រុង បន្ទាប់ពីខ្ញុំបាននិពន្ធសៀវភៅ ដោយចាប់ផ្តើមឲ្យតម្លៃចំពោះខ្លួនយើង ៕

ប្រភពវេបសាយ hilight kapook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម