យីអ៊ុនដាក់ អារ័ក្សជាន់ ! ចាញ់ការបោះឆ្នោតហើយ ចាញ់រឿងភរិយាលែងលះទៀត ! មេឡានៀ រង់ចាំលែងលះជាមួយ ត្រាំ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី10 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 3:49 នាទី ល្ងាច

ដោយ សូរ្យសែង៖

ទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ បានទម្លាយរឿងលោក ត្រាំ និងជំទាវ មេឡានៀ ពីក្រោយខ្នងថា បន្ទាប់ពីចាញ់ឆ្នោតហើយ លោក ត្រាំ រង់ចាំភរិយាដល់ថ្ងៃលែងលះ ។ ដល់ពេលដែល «យីអ៊ុនដាក់ អារក្សជាន់» ហើយពេលនេះ ។

កាលពីថ្ងៃទី ៨ វិច្ឆិកា វេបសាយ Daily Mail បានផ្សាយស្ថានភាពរបស់លោក ដូណាល់ ត្រាំ បច្ចុប្បន្នដែលទើបចាញ់ការបោះឆ្នោតថ្មីៗនេះថា «ក្រៅពីបរាជ័យបោះឆ្នោត លោក ត្រាំ អាចនឹងបាត់បង់ភរិយាម្នាក់ទៀត» ។ បើតាមការអះអាង របស់លោក ស្តេហ្វានី វ៉លខស អតីតទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី មេឡានៀ ត្រាំ ថា ពេលនេះ មេឡានៀ សុភាពនារីរបស់សហរដ្ឋអាមេរិក កំពុងរង់ចាំថ្ងៃនឹងលែងលះស្វាមី និងកំពុងចរចាដើម្បីឲ្យកូនប្រុសរបស់នាង គឺ បារ៉ុន បានទទួលចំណែកទ្រព្យសម្បត្តិស្មើគ្នារបស់លោក ដូណាល់ ត្រាំ​ ជាស្វាមី។ ក្រៅពីនេះនៅបានឲ្យដឹងថា គូស្វាមីភរិយា ត្រាំ មានបន្ទប់​ គេង ដាច់ដោយឡែកពីគ្នានៅក្នុងសេតវិមានប្រធានាធិបតី ។

ស្របពេល អូម៉ារ៉ូសា មែនិកូល ញូវមេន អតីតទីប្រឹក្សាខាងនយោបាយរបស់លោក ត្រាំ​ និយាយថា ជីវិតរៀបការ ១៥ ឆ្នាំរបស់គាត់បានបញ្ចប់ហើយ លោកស្រី មេឡានៀ កំពុងរាប់ថយក្រោយ រង់ចាំឲ្យគាត់ (ត្រាំ) ផុតពីតំណែង ដើម្បីលោកស្រីបានលែងលះជាមួយគាត់ ។

«ប្រសិន មេឡានៀ ព្យាយាមបង្អាប់កិត្តិយស និងបោះបង់ចោលគាត់ក្នុងចន្លោះនៅកាន់តំណែង គាត់អាចរកផ្លូវលេងហ្គេមដាក់លោកស្រីបាន» ។

ថ្វីត្បិតតែគូស្វាមីភរិយាគាត់សម្តែងភាពព្រងើយនៅមុខសាធារណជនក៏ដោយ ក៏លោកស្រី មេឡានៀ អាយុ ៥០ ឆ្នាំបានទទូចថា លោកស្រីនៅតែមានទំនាក់ទំនងល្អជាមួយបុរសអាយុ ៧៤ ឆ្នាំ (ត្រាំ) ដដែល ស្របពេលដែលលោក ដូណាល់ ត្រាំ បញ្ជាក់ថាគូនេះមិនធ្លាប់មានទំនាស់នឹងគ្នាទេ ។

 

ទោះយ៉ាងណាក៏ដោយ ដោយពិចារណាលើកិច្ចព្រមព្រៀងក្រោយលែងលះរបស់លោក ដូណាល់ ត្រាំជាមួយភរិយាទី ២ របស់គាត់នេះ លោកស្រីមិនផ្តល់សម្ភាសន៍អ្វីទេ រីឯ មេឡានៀ ប្រហែលជាបានចុះកិច្ចសន្យាដូចគ្នាជាមួយប្តីរបស់នាងផងដែរ ៕

បកប្រែពី Daily Mail

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម