សុនខសេតវិមាន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី10 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:29 នាទី ល្ងាច

ប្រវត្តិប្រធានាធិបតីសហរដ្ឋអាមេរិក មានតែលោក ដូណាល់ ត្រាំ ទេដែលមិនចិញ្ចឹមសុនខ (ឆ្កែ) ឬហៅថា «សុនខ​លេខ១ប្រចាំសេតវិមាន» ប៉ុន្តែលោក ចូ បៃដេន កំពុងដឹកសុនខ ២ ក្បាលចូលក្នុងសេតវិមាន ។

សុនខទាំងពីរក្បាល ជាពូជនាំមកពីប្រទេសអាល្លឺម៉ង់ សេហ្វហ្វឺដ ។ មួយក្នុងនោះ ជាសុនខដែលយកមកចិញ្ចឹម ឈ្មោះ ជេម ដែលនៅជាមួយលោក បៃដេន តាំងពីឆ្នាំ ២០០៨ ។ ចំណែកមួយក្បាលទៀតឈ្មោះ «មេជើរ» ដែល បៃដេន ទទួលមកចិញ្ចឹមកាលពីឆ្នាំ ២០១៨ ។ លោក បៃដេន ប្រាប់ថា សុនខ មេជើរ នេះជាសុនខលេខ ១ ដំបូងគេរបស់សេតវិមាន ឮដែលបានមកពីការចិញ្ចឹមថែទាំ ។

លោក បៃដេន និង ភរិយា ជីល រួមទាំងសុនខ ជេម

ការយកសុនខមកក្នុងសេតវិមាន គឺមានលំនាំដើមដូចជាសម័យលោក បារ៉ាក់ អូបាម៉ា ក៏មានសុនខខ្មៅមួយក្បាលដែរ ឈ្មោះ «បូ» ស ។ ចំណែកសម័យលោក ចច ដាប់ប៊លយូ ប៊ុស ក៏មានសុនខមួយក្បាលដែរ ឈ្មោះ «បារនី» និងសម័យលោក ប៊ីល គ្លីនតុន ក៏មានមួយក្បាលដែរ ឈ្មោះ «បាត់ឌី» ។

ប៉ុន្តែគួរឲ្យសម្លែកប្លែកពីគេ មកក្នុងសម័យលោកបងធំ ដូណាល់ ត្រាំ បែរជាគាត់បដិសេធការចិញ្ចឹមសុនខ ដោយនិយាយ​ថា «ឲ្យខ្ញុំមើលថែវាយ៉ាងម៉េច បើពេលដើរលេងជាមួយវាលើស្មៅក្នុងសេតវិមាន» ។

 

ឥឡូវនេះ ត្រាំ កំពុងតែនឹងចាកចេញពីសេតវិមានហើយ រីឯ បៃដេន ក៏នឹងនាំសុនខលេខ ១ ចូលមកទីលានស្មៅរបស់សេតវិមានផងដែរ ៕

ដោយ ណយវង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម