បច្ចេកវិទ្យាឌីជីថលបានរុញដោលឱ្យអ្វីៗនៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ ។ បច្ចុប្បន្នយើងឃើញមានដំណើរការកម្មវិធីអនឡាញដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនជាច្រើនកើនឡើងជាបន្តបន្ទាប់ ហើយការប្រើប្រាស់បច្ចេកវិទ្យាតាម រយៈកម្មវិធីក្នុងទូរស័ព្ទដៃស្មាតហ្វូនលើអាជីវកម្មទូទាត់ប្រាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៀតសោត ក៏កំពុងតែមានភាពពេញនិយមផងដែរ ។
ឥឡូវនេះ ប្រទេសកម្ពុជាប្រៀបបាននឹងសេវាប្រើប្រាស់លើឌីជីថលនៅប្រទេសជឿនលឿនដែរ ដូចជា ការទូទាត់តាមធនាគារ ។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា យុទ្ធសាស្ត្រទីផ្សារតាមរយៈបច្ចេកវិទ្យាឌីជីថលស្មាតហ្វូនកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា ព្រោះវាមានភាពបត់បែនរហ័ស ងាយស្រួល និងមានសុវត្ថិភាព ដែល បានបង្ហាញពីសេដ្ឋកិច្ចកម្ពុជាក្នុងជំហានមួយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលមានការផ្លាស់ប្ដូរ ការជឿនលឿន ច្នៃប្រឌិត និងប្រកបដោយបច្ចេកវិទ្យាថ្មី ។
ជាមួយនឹងការធ្វើដំណើរ នៅប្រទេសកម្ពុជាបានប្រើបច្ចេកវិទ្យាឌីជីថលយ៉ាងរលូន ដូចជា កម្មវិធី PassApp, Grap ជាដើម ហើយការលក់ផលិតផលពោរពេញដោយការអនឡាញលក់ មិនថាថ្ងៃ ឬ យប់ ឬ Live ផ្ទាល់ទាំងនេះបានឆ្លុះបញ្ចាំងថា កម្ពុជាឆ្ពោះទៅរកភាពប្រើប្រាស់ទាន់យ៉ាងសម័យ និងឌីជីថលទីផ្សារ រួមទាំងការប្រើប្រាស់ហ្វេសប៊ុក និងចាប់ផ្តើមកម្មវិធី Tik Tok ៕