ចោរប្លន់ធនាគារយោធាថៃ បានប្រាក់ចំនួន... (មានវីដេអូ)

សេដ្ឋកិច្ចថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:31 នាទី ព្រឹក

បុរសម្នាក់ស្លៀកខោខ្មៅ ពាក់ម៉ាស់ បានចូលប្លន់ប្លន់យកប្រាក់យ៉ាងច្រើននៅធនាគារយោធាថៃ ដែលជាសាខាណមមិត យ៉ានវ៉ាច់ភុល ។

ចោរប្លន់មានគ្នាតែម្នាក់គត់ ពាក់អាវយឺត ស្លៀកខោខ្លីពណ៌ខ្មៅ ពាក់ម៉ាស បានបន្លំខ្លួនចូលទៅធ្វើជាអតិថិជន មុនពេលប្រកាសខ្លួនឯងថាចូលមកប្លន់ និងមុនប្រើអាវុធបង្ខំឱ្យបុគ្គលិកយកប្រាក់ចំនួន ២ លានមកឲ្យ ។

នៅពេលទទួលបានប្រាក់ហើយ ចោរជើងឆើតបានដើរចេញមកខាងមុខទៅបាត់ស្រមោល តែគេបានដឹងថា ចោរនោះបានប្តូរឈុតសម្លៀកបំពាក់ជាខោខ្លីពណ៌ខ្មៅ រុំមុខដោយក្រណាត់ខ្មៅ ។ ក្រោយការត្រួតពិនិត្យឃើញថា ចោរនោះបានប្រាក់ទាំងអស់ ៤១៦.០០០ បាទប៉ុនណោះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម