ឈប់ឆ្ងល់ទៅ! តោះ ចូលរួមទាំងអស់គ្នា «ប្រាក់របស់អ្នក ១ដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ»

សេដ្ឋកិច្ចថ្ងៃសុក្រ ទី13 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 1:16 នាទី ល្ងាច

ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមាន Screen Short ថ្ងៃទី ១២ វិឆ្ឆិកា ២០២០ នេះគេសង្កេតឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក ឃើញមានការបង្ហោះ បង្ហោះលើគណនេយ្យរៀងៗខ្លួន អំពីការបង្ហាញទឹកចិត្តរបស់បងប្អូនដែលបានគាំទ្រលោក អ៊ួន បឋម ឬសាយ ដែលត្រូវបានគេស្គាល់ថាជាសិល្បករប្រកបដោយទេកោសល្យ បានស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ ។

ខ្លឹមសារដែល acc. នីមួយៗបង្ហោះមានដូចខាងក្រោម៖

«តោះលេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា #onedollarchallengeforcambodianchildren ក្នុងកម្មវិធី #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #RUNWITHSAI ដោយគ្រាន់តែធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក tag ទៅកាន់មិត្តភក្កិ 10នាក់បន្តទៀតរួចpost នៅលើwall របស់លោកអ្នកដើម្បីលេងហ្គេមនេះ។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា។

#រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #រត់ដើម្បីកុមារកម្ពុជា #SaiRunCharityKH

official website : https://saicambodianartist.com

សំរាប់ការបរិច្ចាគលើ ABA App : 000 320 555 (Angkor Hospital for Children Limited)

Wing : 03206872 (AHC Patient Contributions)

 

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម