រូបភាពពីរសន្លឹកដែលសារព័ត៌មានថៃចុះផ្សាយបង្ហាញពីបុរសម្នាក់ ដែលមានមុខមាត់ និងរាងរៅដូចលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃបេះបិទ កំពុងបង្កការភ្ញាក់ផ្អើលពេញប្រទេសថៃ និងធ្វើឲ្យមនុស្សមានការប្រែប្រួលអារម្មណ៍មួយប៉ព្រិចភ្នែកនៅលើបណ្តាញសង្គម ។
ពេលដែលពិភពអ៊ីនធឺណេតបានចែករំលែករូបភាពបុរសពាក់អាវយឺតវាលក្លៀកពណ៌បៃតង ពាក់ម៉ាសពណ៌ស មានស្ទីលម៉ូដសក់ កែវភ្នែក មុខមាត់ កម្ពស់កម្ពរ រាងរៅ ច្រមុះ កំពុងឈរនៅសង្វៀនជល់មាន់ ដៃមានកាន់កូនសៀវភៅ និងប៊ិច បើគេក្រឡេកមើលមួយខ្វាច់ គឺប្រាកដជាថារូបថតរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ តែម្តង តែអ្នកកាសែតមិនបានបង្ហាញអត្តសញ្ញាណបុរសនោះ នៅភូមិ ឃុំ ស្រុក ខេត្តណាឡោះយ!
ពីវេបសាយថៃ kapook
ដោយ ណយវង្ស