អាមេរិកពន្យារពេល ៧ ថ្ងៃទៀត ឲ្យក្រុមហ៊ុន Byte Dance បិទ TikTok

បច្ចេកវិទ្យាថ្ងៃសុក្រ ទី27 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 10:48 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី ២៥៦ វិច្ឆិកាថា ខ្លួននឹងពន្យារពេល ៧ ថ្ងៃបន្ថែមទៀត សម្រាប់ឲ្យក្រុមហ៊ុន «បាយដិនស៍ (Byte Dance)» របស់ TikTok គោរពតាមបទប្បញ្ញត្តិអាជីវកម្ម ។

កាលពីថ្ងៃទី ១៤ សីហាកន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជារដ្ឋបាល ដោយបង្ខំឱ្យក្រុមហ៊ុន Byte dance ត្រូវលក់ TikTok ឲ្យវិនិយោគិនអាមេរិកក្នុងរយៈពេល ៩០ ថ្ងៃ មុនពន្យារពេលកំណត់ ១៥ ថ្ងៃ ដែលគ្រប់កំណត់នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា នេះ ។ ថ្មីៗនេះ TikTok បានជូនដំណឹងទៅតុលាការថា ខ្លួនបានទទួលការពន្យារពេលពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី ៤ ធ្នូ ឆ្នាំ២០២០ នេះ។

ឆ្លងកាត់ជាច្រើនខែកន្លងមក ក្រុមហ៊ុន Byte Dance បានបើកការចរចាជាមួយក្រុមហ៊ុន Oracle Corp និងក្រុមហ៊ុន Walmart, Inc ដើម្បីផ្ទេរទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន TikTok ក្នុងសហរដ្ឋអាមេរិកទៅឱ្យក្រុមហ៊ុនថ្មីមួយគឺ « TikTok Global» ដែលនឹងត្រូវគ្រប់គ្រងរួមគ្នាដោយពីរក្រុមហ៊ុនរបស់អាមេរិក ។

ប្រភពជិតស្និទមួយបានឲ្យដឹងថា ក្រុមហ៊ុន Byte Dance បានធ្វើសេចក្តីព្រាងសំណើថ្មីមួយ ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែសុំមិនបង្ហាញព័ត៌មានលម្អិតទេ ស្របពេលដែលតំណាងក្រសួងហិរញ្ញវត្ថុសហរដ្​ឋអាមេរិកយល់ស្របថា ការពន្យារពេលផុតកំណត់រយៈពេល ៧ ថ្ងៃទៀត គឺផ្តល់ពេលវេលាដល់រដ្ឋាភិបាលដើម្បីពិចារណាលើសំណើថ្មីពីក្រុមហ៊ុន ។

ការផ្តល់ជូនចុងក្រោយបង្អស់នេះ ធ្វើឡើងបន្ទាប់ពី Byte Dance បានបង្ហាញនៅថ្ងៃទី ១០ ខែវិច្ឆិកាថាខ្លួនបានដាក់សំណើចំនួន ៤ ទៅរដ្ឋាភិបាល ត្រាំ ដែលក្នុងនោះសំណើរមួយគឺ៖ ការបង្កើតក្រុមហ៊ុនថ្មីដែលមាន Oracle, Wal-Mart និងម្ចាស់ភាគហ៊ុនជនជាតិអាមេរិកផ្សេងទៀត នៅក្នុង Byte Dance គឺជាម្ចាស់ទាំងអស់ មានតួនាទីចាត់ការទិន្នន័យ គ្រប់គ្រងព័ត៌មាន និងមាតិការបស់អ្នកប្រើ TikTok នៅសហរដ្ឋអាមេរិក ។

សម្រាប់វិធានការរឹតត្បិតផ្សេងទៀត ដែលក្រសួងពាណិជ្ជកម្មអាមេរិកមានចំពោះ TikTok ត្រូវតុលាការអាមេរិកកាត់ក្តីរារាំង រួមបញ្ចូលទាំងការហាមធ្វើធុរកម្មរូបិយវត្ថុ ដែល TikTok បាននិយាយថានឹងមានឥទ្ធិពលដូចគ្នានឹងការហាមឃាត់កម្មវិធីខាងលើនៅក្នុងអាមេរិក ។

បទបញ្ជារបស់ក្រសួងពាណិជ្ជកម្មហាមឃាត់ក្រុមហ៊ុន Apple Inc និង Alphabet Inc បានបើកឱ្យអ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក ទាញយក (Download) កម្មវិធី TikTok ដែលពិតជាតម្រូវឱ្យចូលជាធរមានចាប់ពីថ្ងៃទី ២៧ ខែកញ្ញាកន្លងមកនេះ ក៏ត្រូវបានតុលាការឲ្យផ្អាកដូចគ្នា ៕

ប្រភពៈ mgronline បន្តពី REUTERS

វេបសាយ មតិអ្នក


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម