អតីតវីរបុរសបាល់ទាត់អាហ្សង់ទីន បានទទួលមរណភាពកាលពីថ្ងៃពុធ ទី ២៣ វិច្ឆិកា ក្នុងវ័យ ៦០ឆ្នាំ បន្ទាប់ពីគាំង បេះដូង ហើយសពរបស់លោកត្រូវយកទៅដាក់និងដង្ហែកាន់ទុក្ខក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន ។
បើយោងតាមអ្នកសារព័ត៌មានម្នាក់ធ្លាប់សួរទៅកាន់គ្រួសាររបស់លោក ម៉ារ៉ាដូណា មុនពេលថ្ងៃគម្រប់ខួប៦០ឆ្នាំ លោកមានបំណងប្រាថ្នាពេលដែលស្លាប់ទៅ គឺចង់ឲ្យគេចាក់ថ្នាំដើម្បីរក្សាសពទុកតម្កល់ឲ្យបានយូរ ។ មកទល់នឹងពេលនេះមិនទាន់មានការសម្រេចនៅឡើយទេ ។
នៅក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីនមានតែមនុស្ស ៣នាក់គត់ ដែលបានចាក់ថ្នាំរក្សាសពឲ្យនៅយូរ គឺអតីតឧត្តមសេនីយ៍យោធាលោក Jose de San Martin និងអតីតប្រធានាធិបតីលោក Juan Domingo Peronនិងប្រពន្ធរបស់លោក ។
លោក Deigo Maradona អាចនឹងក្លាយជាមនុស្សទី៤ក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីនដែលត្រូវចាក់ថ្នាំដើម្បីរក្សាសពទុកតម្កល់ឲ្យបានយូរ ៕