អ្នកមើលថែសពស៊ុបភើរបាល់ទាត់ លោក ឌីយេហ្គោ បានសែលហ្វីរូបជាមួយសាកសពដម្កល់ក្នុងមឈូស គ្រាន់តែផុសភ្លាម ក៏នាំគ្នាសែរចែករំលែកលើបណ្តាញសង្គម បណ្តាលឲ្យហ្វេនជាអ្នកគាំទ្រសពលោក ម៉ារ៉ាដូណា មិនសប្បាយចិត្តខឹងសម្បារ តែទីបំផុតអ្នកថែរក្សាសពនោះ ត្រូវបានក្រុមហ៊ុនបណ្តេញចេញហើយ ។
សារព័ត៌មានក្នុងស្រុកបានផ្សាយថា ក្នុងពិភពមេឌា មានការសែររូបភាពអ្នកមើលថែសាកសពលោក ឌីយេហ្គោ ម៉ារ៉ាដូ ណា ស៊ុបភើរកីឡាករបាល់ទាត់ជនជាតិ អារហ្សង់ទីន ដែលទទួលមរណភាពដោយសារជំងឺគាំងបេះដូង ។ បុរសអ្នកថែ សពនោះ បានសែលហ្វី ព្រមជាមួយនឹងឲ្យមេដៃជាសញ្ញា និងដៃម្ខាងទៀតយកទៅដាក់លើថ្ងាសរបស់សាកសព ហើយបានយកទៅផុសលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្ររិះគន់ថា ទង្វើបែបនេះមិនសមរម្យ និងខឹងសម្បារ ។
ទីបំផុតថៅកែរៀបចំបុណ្យសព Sepelios Pinier បាននិយាយប្រាប់អ្នកកាសែតក្នុងស្រុកថា បុគ្គលិករូបនោះ ត្រូវបានបណ្តេញចេញពីការងារហើយ ៕
បកប្រែពីវេបសាយ springnews
ដោយ ណយ វង្ស