តោះ អានឲ្យចប់ហើយអនុវត្តតាមបទពិសោធន៍របស់ស្ត្រីម្នាក់ដែលបានជាសះស្បើយពីកូវីដ ១៩

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 11:01 នាទី ព្រឹក

ជាបឋម សូមមិនបញ្ចេ្ញឈ្មោះស្ត្រីម្នាក់ ដែលគាត់បានឆ្លងមេរោគកូវីដ-១៩ ហើយបានព្យាបាលដោយគ្រូពេទ្យខ្មែរ បូកផ្សំនឹងការព្យាយាមផ្ទាល់ខ្លួនផង បានជាសះស្បើយ ១០០ភាគរយ ហើយគាត់បានផ្តែផ្តាំបងប្អូនខ្មែរជាទីស្រឡាញ់ថា ៖

ទី១- ការពារកុំឲ្យកើតជំងឺផ្តាសាយ ព្រោះកាលណាមានជំងឺផ្តាសាយ គឺឆាប់ឆ្លងជំងឺកូវីដលឿនណាស់

ទី២- កុំប្រើម៉ាស៊ីនត្រជាក់ខ្លាំងពេក ទាំងនៅក្នុងផ្ទះ និងនៅក្នុងឡាន

ទី៣- ត្រូវពិសារទឹកក្តៅអ៊ុនៗឲ្យជាប់ បើអាចដាក់ខ្ញី លាយទឹកឃ្មុំនៅក្នុងទឹកក្តៅអ៊ុនៗ រឹតតែល្អ

ទី៤- ពាក់ម៉ាសឲ្យជាប់ (អាច ៣ ម៉ោង ដូរម៉ាសថ្មីម្តង ព្រោះបើទុកយូរអាចជាប់មេរោគច្រើន)

ទី៥- ឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ អនាម័យខ្ពស់ជានិច្ច

ទី៦- ត្រូវហាត់ប្រាណឲ្យបានជាប់ជានិច្ច

ទី៧- ត្រូវបើកទ្វារផ្ទះ ក្នុងមួយថ្ងៃ ៣០ នាទី ឲ្យមានខ្យល់ឱកាសចេញចូល

ទី៨- ពេលទិញឥវ៉ាន់មកពីក្រៅ កុំអាលឆាប់យកចូលក្នុងផ្ទះ ត្រូវលាងឲ្យស្អាត បើជាប្រភេទសាច់ ត្រូវស្រោចទឹកក្តៅ មុនដាក់ចូលទូទឹកកក ។

ទី៩- សូមស្តាប់ការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីវិធានការទប់ស្កាត់ និង ការពារកូវីដ១៩ ៕

 

ពាក្យផ្តែផ្តាំរបស់គាត់ ពិតជាគ្រប់គ្រាន់សម្រាប់បងប្អូនខ្មែរយកជាបទពិសោធសម្រាប់ប្រឆាំង បង្ក្រាប និងការពារមេរោគកូវីដ-១៩ ពិសេសចូរត្រងត្រាប់នូវចំណុចទី៩ ដោយស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតាមដានគ្រប់វិនាទីដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់សម្តេច និងចូរអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការទប់ស្កាត់ និង ការពារកូវីដ១៩ ផង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម