មិនមែនយើង តែប្រុងប្រយ័ត្ន! «មឹកពេជឃាត»នៅថៃ មានពិសធន់នឹងកម្តៅរហូតដល់...

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី30 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 2:30 នាទី ល្ងាច

ប្រជានេសាទថៃ បានប្រទះសត្វមឹក «ប៊្លូរីង (Blue Ring)» ជាសត្វមឹកពេជឃាតដែលដោតឈើអាំង នៅស្រុកប៉ាធុម​ថានី ខេត្តប៉ាធុមថានី ប្រទេសថៃ គឺមានពីសគ្រោះថ្នាក់ខ្លាំងណាស់ ទោះកម្តៅភ្លើងដល់ ២០០ អង្សាក៏ដោយ ។

នាយកដ្ឋានធនធាន និងឆ្នេរសមុទ្រថៃ បានចេញការព្រមានមួយថា ទោះបីកម្តៅភ្លើងដល់ ២០០ អង្សាក៏ដោយ ក៏ពិស​ពុលនៅក្នុងមឹកនោះនៅតែមានដដែល ជាតិពុលនេះមានសភាពធន់នឹងកំដៅរហូតដល់ ២០០ អង្សាសេ ។

នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ អ្នកប្រើប្រាស់ហ្វេសប៊ុក នាយកដ្ឋានខាងលើបានបង្ហោះសារព្រមានដោយសរសេរថា​«ពីសមុទ្រទៅស្រុកប៉ាធុមថានី មឹកប៊្លូរីងមានជាតិពុល សូមប្រយ័ត្ន» ។

ការលក់មឹកអាំងនៅផ្សារក្នុងស្រុកប៉ាធុមថានីមួយនេះមានច្រើនកន្លែង វាមានរសជាតិឆ្ងាញ់ជាមួយនឹងទឹកជ្រលក់ ប៉ុន្តែ​សូមកត់សម្គាល់បន្តិច អ្នកលក់គួរពិនិត្យមុននឹងយកមកចម្អិនលក់ រីឯអ្នកបរិភោគក៏ដូចគ្នា មុននឹងហូប សូមពិនិត្យមើល ប្រសិនឃើញដងខ្លួនមឹកមានខ្សែឆ្លូតពណ៌ខៀវពាសពេញដងខ្លួនត្រូវជៀសវាងឲ្យរហ័ស វាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែជាតិពុលប្រភេទនេះ ទោះបីចម្អិនឆ្អិន ក៏វាមិនរលួយ វានៅតែមានគ្រោះថ្នាក់ ពិសនេះអាចទប់​ទល់នឹងកំដៅរហូតដល់ ២០០ អង្សាសេ ដូច្នេះសូម្បីតែចម្អិនវាក៏មិនអាចបំផ្លាញជាតិពុលបានដែរ បច្ចុប្បន្ននៅមិនមានថ្នាំព្យាបាលនៅឡើយទេ» ។

ការដែល admin វេបសាយមតិអ្នក យកអត្ថបទនេះមកបង្ហោះផ្សាយ ក៏ដើម្បីប្រជាពលរដ្ឋខ្មែរយើង ការពារប្រសើរជាងព្យាបាលដែរ ថ្វីត្បិតមិនមានព្រឹត្តិកម្មពីអាហារសមុទ្រដូចនៅប៉ាធុមថានី (ថៃ) ក៏ដោយ ក៏យើងបានជូនដំណឹង និងប្រកាសជូនបងប្អូនខ្មែរជាទីស្រឡាញ់របស់យើងជាមុនបានជ្រាបផងដែរ ៕

ពីវេបសយា naewna

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម