អ្នកធុរកិច្ចដ៏ស្រស់ស្អាតមួយរូប ជនជាតិចិនហុងកុង ចូលចិត្តផុសភាពហ៊ឺហា ដូចជា កាបូបប្រាក់ នាឡិកាប្រេន ។ល។ នៅលើបណ្តាញសង្គម ទីបំផុតត្រូវចោរចូលប្លន់ដល់បន្ទប់ សរុបអស់ ៣,៦ លានដុល្លារហុងកុង ។
អ្នកកាសែតរាយការណ៍ថា ឈូ ម៉ីយៀន អាយុ ២៥ ឆ្នាំ និងទារកអាយុ ៦ ខែ ព្រមទាំងម៉ែដោះ ត្រូវក្រុមចោរចាប់ញាត់ចូលក្នុងបន្ទប់អាផាតមេនកាលពីសប្តាហ៍មុន ។ តម្រួតនិយាយថា ក្នុងពេល ម៉ីយៀន កំពុងដេកលង់លក់ក្នុងបន្ទប់របស់ខ្លួន ហើយស្ត្រីម៉ែដោះដេកលក់នៅកន្លែងទទួលភ្ញៀវ ជាមួយកូនតូច។
ភ្លាមនោះសំលេងកណ្តឹងបានលាន់ឡើង ។ ម៉ែដោះដើរទៅបើកទ្វារ ក៏មានបុរស ៣ នាក់ដើរចូលមក ដោយ ២ នាក់កាន់កាំបិត និងម្នាក់ទៀតកាន់ដំបងឈើ ។ បន្ទាប់មកក៏លាន់សំលេងនៅកន្លែងទទួលភ្ញៀវ ម៉ីយៀន ក៏ភ្ញាក់ ។
នាងរៀបរាប់ថា «ចោរម្នាក់បានចាប់យកកូនរបស់នាង នាងក៏អង្វរសុំ ដោយពោលពាក្យថា ឲ្យខ្ញុំសុំកូនមកវិញ ចង់បានអ្វីយកទៅ... ចោរម្នាក់ទៀតដើរមកទាញសក់នាង ហើយសួរថា យកលុយទុកនៅណា? នាងឆ្លើយថា គ្មានលុយទេ វានោះក៏ដាល់នាងមួយដៃ... ។
ពួកចោរបានយកទ្រព្យមានដូចជា កាបូបប្រេននេម ១០, នាឡិកា ៧ គ្រឿង, កុំព្យូទ័រ ១ ទូរស័ព្ទ ២ គ្រឿង សរុបតម្លៃទាំងអស់ប្រមាណ ជិត ៤លានដុល្លារហុងកុង ។
ប៉ូលិសបានប្រាប់ថា ចោរទាំង ៣ នាក់ ជាជនជាតិចិន មានអាយុប្រហែលពី 40-50 ឆ្នាំ កម្ពស់ 1,70 ម៉ែត្រ ពាក់មួកនិងម៉ាសជាប់រហូតក្នុងពេលចូលប្លន់ ដែលប៉ូលិសកំពុងសស៊ើបអង្កេត ។
ទោះយ៉ាងណាគេសន្និដ្ឋានថា ការប្លន់លើកនេះគួរនឹងមានហេតុផលពីធុរកិច្ចរបស់នាង ដែលនាងចូលចិត្តជ្រួលជ្រើមនឹងការផុសភាពហ៊ឺហាជាអ្នកមាន (Life Style) ទាំងនាឡិកា កាបូប ប្រាក់សុទ្ធ នៅលើបណ្តាញមេឌា ៕
បកប្រែពីវេបសាយ matichon
ដោយ សាវុឌ្ឍ