គួរឲ្យសរសើរទឹកចិត្តកូនកំលោះ-កូនក្រមុំ បានប្រគល់ចំណងដៃជួយប្រឆាំងកូវីដ

ព័ត៌មានសង្គមថ្ងៃពុធ ទី02 ខែធ្នូ ឆ្នាំ2020 ម៉ោង 6:29 នាទី ល្ងាច

 

នាំកូនទាំងពីរមកក្រសួងសុខាភិបាលជូនថវិកាដែលចែករំលែកពីថវិកាចំណងអាពាហ័ពិពាហ៍ផ្ទាល់ខ្លួនចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាការអរគុណគ្រប់យ៉ាង ពិសេសសន្តិភាពដែលនាំមកនូវភាពសុខដុមរម្យនានាពេលបច្ចុប្បន្ន។

ពិធីរៀបអាពាហ៍ពិពាហ៍មួយគូ ដែលគេស្គាល់ជាកូនស្រីរបស់ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ និងលោកជំទាវ កែវ ផល្លី និងឪពុកម្តាយកូនប្រុស គឺទន្តបណ្ឌិត ប៉ូច សុផារ័ត្ន និងលោកស្រី ស៊ឹម ស៊ីវគុង បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២០  ។ អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងកោតសរសើរ គឺកូនកំលោះ កូនក្រមុំ មានទឹកចិត្តសប្បុរសដោយសុទ្ធចិត្ត បានយកប្រាក់ចំណងដៃមួយចំណែក ទៅផ្តល់ជូនក្រសួងសុខាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងការពារមេរោគកូវីដ១៩ តាមរយៈលោកជំទាវ យក់ សម្បតិិ្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នូវថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ដើម្បីទុកជាការគោរពដឹងគុណចំពោះរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ផ្តល់សេចក្តីសុខគ្រប់យ៉ាងជូនពលរដ្ឋខ្មែរ និងអរគុណចំពោះក្រសួងសុខាភិបាល ដែលមានវិធានការយ៉ាងម៉ត់ចត់ត្រឹមត្រូវ ។

ក្នុងឱកាសនោះ គូស្វាមីភរិយាថ្មី រួមទាំងអាណាព្យាបាលទាំងសងខាង បានសម្តែងនូវសេចក្តីគោរពអរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានវត្តមានដ៏មានតម្លៃចូលរួមជាអធិបតីដ៏មហាកិត្តិយសលើកទឹកចិត្តដល់ក្រុមគ្រួសារខ្ញុំបាទ និងផ្តល់នូវសិរីសួស្តីដល់គួស្វាមីភរិយាថ្មី ហើយឆ្លៀតឱកាសនេះដែរ ក៏សូមគោរពអរគុណចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាដែលជាភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកចូលរួមជូនពរ និងចំណងដៃសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម