កុំជោរស្រុកគេ ! បិទសេវាកម្មផ្លូវភេទយូរពេក ស្រីពេស្យាស៊ីថ្លៃជាងគេនៅអាមេរិក  ប្តឹងទៅតុលាការ!

នារីថ្ងៃច័ន្ទុ ទី07 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:51 នាទី ល្ងាច

ស្រីសោភិនី ឬស្រីពេស្យា ឬនារីលក់ខ្លួនដែលមានតម្លៃថ្លៃបំផុតក្នុងសហរដ្ឋអាមេរិក ចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋណេវ៉ាដា បន្ទាប់ពីនាងមិនបានរកស៊ី ធ្វើការចាប់តាំងពីខែមីនា ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា ។

អាលីស លិតធល ដែលលក់ខ្លួននៅផ្ទះបន Moonlite BunnyRanch ក្នុងរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ប្រាប់ថា ការងាររបស់នាង គឺ «អ្នកចិត្តវិទ្យា និងជាគ្រូបង្វឹកផ្នែកទំនាក់ទំនង រួមគ្នាធ្វើជាអ្នកជំនាញខាងផ្លូវភេទ» ។ តាមទិន្នន័យរបស់វេបសាយ Irish Central បង្ហាញថា នាងអាចរកចំណូលបានខ្ពស់ណាស់ ១ លានដុល្លារក្នុងមួយឆ្នាំ ហើយក៏ជាស្រីពេស្យាចារដែលមានតម្លៃថ្លៃជាងគេបំផុតនៅទូទាំងសហរដ្ឋអាមេរិកដែរ ។

 

រដ្ឋណេវ៉ាដា បានអនុញ្ញាតឲ្យបើកអាជីវកម្មបនពេស្យាត្រឹមត្រូវតាមច្បាប់ ប៉ុន្តែផ្ទះបនទាំងនោះ បានបិទសេវាកម្មតាំងពីខែមីនាឆ្នាំនេះ ដោយសារស្ថានការណ៍រាតត្បាតនៃមេរោគកូវីដ-១៩ ទើបធ្វើឲ្យនាង អាលីស គ្មានការងារធ្វើតាំងពីពេលនោះមក ។

ថ្វីត្បិតរដ្ឋបានបើកឲ្យដំណើរការឡើងវិញនូវ ហាងកែសម្ផស្ស ស្ប៉ា និងហាងម៉ាស្សា ក៏ដោយ តែខាងសេវាកម្មរកស៊ីផ្លូវភេទនៅបិទដដែល ។

នៅទីបំផុត នាង អាលីស បានដាក់ពាក្យប្តឹង ហើយស្នើសុំបទបញ្ជាបណ្តោះអាសន្នប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋណេវ៉ាដា អំពីការសម្រេចចិត្តតាមអំពើចិត្ត រហូតដល់វាបណ្តាលឱ្យពេស្យាចារស្របច្បាប់ទទួលរងនូវមហន្តរាយហិរញ្ញវត្ថុ ។ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ តុលាការបានចេញបញ្ជាឲ្យការិយាល័យ​អគ្គព្រះរាជអាជ្ញារដ្ឋណេវ៉ាដា ឆ្លើយតបទៅនឹងសកម្ម​ភាពផ្លូវច្បាប់របស់នាង អាលីស ក្នុងរយៈពេល ៣០ ថ្ងៃ ។

អាលីស និយាយថា «វានាំឲ្យខ្ញុំជឿថា ​ការសម្រេចចិត្តរបស់លោកអភិបាលក្នុងការបិទទ្វារផ្ទះបនពេស្យា គឺជាគំនិតអគតិជាមួយនារីសោភិនីដែលត្រូវតាមច្បាប់របស់រដ្ឋណេវ៉ាដា វាជាការរើសអើងផ្នែកច្បាប់ប្រឆាំងនឹងស្រីពេស្យាប៉ុណ្ណោះ ពិតជាបំផ្លាញរបៀបរស់នៅរបស់ស្ត្រីធ្វើការ នោះហើយជាហេតុផលដែលខ្ញុំដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់» ៕

(Daily Star)

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម