by សូរ្យសែង៖
នៅលើហ្វេសប៊ុករបស់លោក កឹម សុខា នារសៀលថ្ងៃទី ៨ ធ្នូនេះ បានបង្ហោះសារដែលមានអត្ថន័យ ក្នុងការគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ពីក្រៅប្រទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ ។
លោកសរសេរថា៖ «ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋា ភិបាលកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ទាន់ពេលវេលា ក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពល រដ្ឋយើងដោយឥតគិតថ្លៃ។
ជាមួយគ្នានេះដែរ ខ្ញុំសូមអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកា សម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩នេះ។
ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធានមានមធ្យោបាយ សូមជួយផ្ដល់នូវ វ៉ាក់សាំងការពារនឹងកូវីដ-១៩នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរតាមលទ្ធភាពប្រកបដោយមនុស្សធម៌»៕