បែដេន ផាត់ពពកខ្មៅ ទៅជាស្រឡះល្អ ! ប្រកាសផែនការ ១០០ ថ្ងៃដំបូង ចាក់វ៉ាក់សាំងឲ្យប្រជាជនអាមេរិក ១០០ លាននាក់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:55 នាទី ព្រឹក

លោក ចូ បៃដេន ចាប់ផ្តើមក្រុមការងារប្រឆាំងកូវីដ-១៩ ក្នុងគោលដៅ ១០០ ថ្ងៃដំបូងនៃការចូលទៅកាន់សេតវិមានដើម្បីឲ្យពលរដ្ឋអាមេរិក ១០០ លាននាក់បានទទួលវ៉ាក់សាំង ។ គេជឿថា ស្ថានភាពនឹងប្រែពីអាក្រក់ទៅល្អយ៉ាងពិតប្រាកដនៅលើទឹកដីសហរដ្ឋអាមេរិក ។

ថ្ងៃម្សិលមិញ (៨ ធ្នូ) ទូរទស្សន៍ CNN រាយការណ៍ថា លោក បៃដេន ប្រធានាធិបតីថ្មី បានបង្ហាញក្រុមជំនាញខាងសុខា​ភិបាល ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ក្រោយគាត់ស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ មករា ២០២១ ។ បៃដេន អះអាង​ថា នឹងចាត់វិធានការឲ្យពលរដ្ឋអាមេរិកាំង ១០០ លាននាក់ បានទទួលវ៉ាក់សាំងការពារ ដោយប្រើពេល ១០០ ថ្ងៃដំបូង ដែលគាត់ចូលធ្វើការក្នុងសេតវិមាន​ ។

លោក បៃដេន និយាយថា «សុំឲ្យប្រជាជនពាក់ម៉ាសការពារក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃរដ្ឋាភិបាលថ្មីរបស់ បៃដេន ក្រោយពិធីចូលសច្ចាប្រណិធានទទួលតំណែង ។ លោកនិយាយថា នៅពេលចូលធ្វើការនាថ្ងៃដំបូង គាត់នឹងចុះហត្ថលេខា​ចេញបញ្ជាបង្ខំប្រើច្បាប់ ឲ្យប្រជាជនពាក់ម៉ាសពេលចេញពីផ្ទះ ពាក់ម៉ាសពេលចូលអគារផ្សេងៗ ការធ្វើដំណើរទៅបណ្តារដ្ឋផ្សេងៗ ទោះតាមរថភ្លើង យន្តហោះ ឬ រថយន្តក្រុង ជាដើម» ។

លោកបន្តថា «ទោះក្នុងខែដំបូងៗ នៅមិនអាចបញ្ឈប់ការរាតត្បាតមេរោគបានក៏ដោយ ប៉ុន្តែជឿជាក់ថា ស្ថានការណ៍នឹងផ្លាស់ពីអាក្រក់ ទៅល្អឡើងពុំខាន ហើយនិងផ្លាស់ប្តូរជីវិតជនជាតិអាមេរិកាំង ពេលនោះយើងអាចបើកសាលារៀនឲ្យកុមារតូចៗត្រឡប់ចូលមករៀនជាថ្មីឡើងវិញ ក្នុងប៉ុន្មានខែខាងមុខនេះ» ៕

ប្រភពពី BBC , CNN 

បកប្រែដោយ អោម សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម